នាពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាបថ្មី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា” ឆាប់ៗខាងមុខនេះ ការផ្ទេរកម្មសិទ្ធិពីម្ដាយឳពុកទៅកូន ប្រើពេលតែ៥នាទីប៉ុណ្ណោះ។

នៅក្នុងមានការផ្ទេរកម្មសិទ្ធិពីម្ដាយឳពុកទៅកូននេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្នើសុំទៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងការសម្របសម្រួលផ្ទេរកម្មសិទ្ធពីឪពុកម្ដាយទៅកូនតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ពេលវេលាយ៉ាងយូរ៥នាទី ហើយមិនអស់ថវិកាអីទាំងអស់។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា៖ “នេះជាផែនការរួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានឯកភាព ដើម្បីជំរុញការងារនេះ ធ្វើយ៉ាងម៉េចឱ្យ ចេញរូបរាងក្នុងពេលឆាប់ៗនេះ”៕