ត្រលប់ទៅខែកក្កដា Jungkook បានបង្កើតប្រវត្តិសាស្ត្រជាសិល្បករកូរ៉េដំបូងគេដែលចេញបទចម្រៀងបានឈរនៅលំដាប់ថ្នាក់លេខ១ព្រមគ្នានៅតារាងសហរដ្ឋអាម៉េរិកចំនួន៣ មានដូចជា Billboard’s Hot 100, Global 200 និង Global Excl ទៅលើបទចម្រៀងរបស់គេមានចំណងជើងថា “Seven” ដែល Feat ជាមួយ Latto។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះបទ “Seven” មិនបានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ ១ របស់ខ្លួននៅលើ Global 200 ឬ Global Excl នោះទេ ហើយបទនេះក៏បានបំបែកកំណត់ត្រាតារាងសហរដ្ឋអាម៉េរិករបស់ក្រុមBTS របស់គេផងដែរ ដែលពីមុនគ្រប់គ្រងដោយបទ”Dynamite” ដែលជាបទជាប់លេខ១បានច្រើនសប្តាហ៍នៃបទចម្រៀងបានដោយសិល្បករកូរ៉េ។In Pics: BTS's Jungkook is ever the charming hero in 'Seven' MV Photo Sketch

នៅថ្ងៃទី៥ ខែកញ្ញា Billboard បានប្រកាសជាផ្លូវការថា “Seven” បានការពារតំណែងរបស់ខ្លួនដោយជោគជ័យនៅលេខ១ជាប់ៗគ្នា នៅលើតារាងពិភពលោកទាំងពីរសម្រាប់សប្តាហ៍ទី ៧ ហើយធ្វើឱ្យវាក្លាយជាបទចម្រៀងដំបូងនៃឆ្នាំ២០២៣ ដែលចំណាយពេលប្រាំពីរសប្តាហ៍ដំបូងនៅលើតារាងទាំងពីរឈរនៅលេខ ១ ខណៈពេលមុនកំណត់ត្រាជាកម្មសិទ្ធិបទ ” Flowers ” របស់ Miley Cyrus ដែលឈរនៅលេខ ១។ ប្រការនេះហើយបទនេះបានជាប់ចំណាត់ថ្នាក់ជាបទល្បីលំដាប់លេខ ១ដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Billboard Global 200។Jungkook of BTS's "Seven" feat. Latto Is Here: Stream

គូសបញ្ជាក់ថា ក្នុងអំឡុងពេលថ្ងៃទី ២៥ដល់ថ្ងៃទី៣១ ខែសីហាបទ “Seven” របស់ Jungkook បានកត់ត្រាការផ្សាយដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៩៧ លាននិងការលក់ឌីជីថលចំនួន ១២,០០០នៅទូទាំងពិភពលោក៕