អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញថាកម្ពុជាជាប្រទេសដែលមានអត្រា«អត់ការងារធ្វើ» តិចបំផុតត្រឹម ០.៥ភាគរយ ខណៈ «អ្នកមានការងារធ្វើ»មានរហូតដល់ ៩៩.៥ភាគរយ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតាក្នុងចំណោម១៨៥ប្រទេស។ ការបង្ហាញទ័ន្នន័យនេះបានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងតើការរាប់បញ្ចូលអ្នកមានការងារធ្វើ និងអ្នកគា្មនការងារធ្វើសម្គាល់បានយ៉ាងដូចម្តេច?ក្រុមការងារកសាងទីលានផ្នូរយុទ្ធជនខេត្តកោះកុង សូមគោរពថ្លែងអំណរគុណ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ...

ទាក់ទិននឹងចង្ងល់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈបានពន្យល់ពាក្យខាងលើនេះអំពីនិយមន័យ “មានការងារធ្វើ” និង “អ្នកគ្មានការងារធ្វើ” ដែលអង្គការអន្តរជាតិខាងការងារ (ILO) និងស្ថាប័នផ្លូវការធំៗប្រើប្រាស់ជាសកល។

ភាពមានការងារធ្វើ (Empoyment) និង ភាពគ្មានការងារធ្វើ (Unemployment)ត្រូវបានកំណត់និយមន័យក្នុង សេចក្តីសម្រេចរបស់សន្និសិទ្ធអន្តរជាតិស្តីពីស្ថិតិការងារ(ICLS)លើកទី១៩ របស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងខែតុលា ឆ្នាំ២០១៣ ដែលមានប្រទេសជាសមាជិកចំនួន ១០៦ និងអង្គការអន្តរជាតិ ចំនួន ៣១ ចូលរួម។ ដូច្នេះនិយមន័យនេះ ត្រូវបានប្រើប្រាស់គ្រប់ប្រទេសជាសមាជិករបស់អង្គការ ILO ទាំងអស់ ដើម្បីប្រមូលទិន្នន័យ និងផលិតស្ថិតិទាក់ទង នឹងអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ ហើយគ្មានប្រទេសណាមួយ រួមទាំងកម្ពុជាផង អាចផ្លាស់ប្តូរនិយមន័យនេះបាន ឡើយ ប្រសិនបើអង្គការ ILO តាមរយៈសន្និសិទ្ធ ICLS នេះមិនមានការកំណត់និយមន័យថ្មី។ បន្ថែមលើនេះ គ្រប់ស្ថាប័ន អន្តរជាតិធំៗដូចជា អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី ក៏បាន ប្រើប្រាស់និមយមន័យ និងប្រភពទិន្នន័យពីអង្គការ ILO ដូចគ្នាផងដែរ។សង់ត្រាល់៖​កម្មករបាត់ចំណូលចន្លោះពី២៥ទៅ៣០ភាគរយ

សេចក្តីសម្រេចទី១ របស់សន្និសិទ្ធ ICLS លើកទី១៩ របស់អង្គការ ILO បានកំណត់និយមន័យ «អ្នកមានការងារធ្វើ» និង «អ្នកអត់ការរងារធ្វើ» ក្នុងចំណោមអ្នកស្ថិតក្នុងកម្លាំងពលកម្ម នៃប្រទេសមួយដូចខាងក្រោម៖
១. អ្នកមានការងារធ្វើ៖ សំដៅលើ អ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញ ដោយគិតបញ្ចូលទាំងអ្នកកំពុងធ្វើការក្នុង និងក្រៅប្រទេស និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយមូលហេតុនៃការឈប់សម្រាកដោយសារមានជំងឺគ្រោះថ្នាក់ការងារការសិក្សាឬការបណ្តុះបណ្តាល សម្រាកលំហែរមាតុ ភាព ឬដោយមូលហេតុផ្សេងៗ។
ការគណនា អត្រាអ្នកមានការងារធ្វើ (%) = ចំនួនអ្នកមានការងារធ្វើ | (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x100%
២. អ្នកគ្មានការងារធ្វើ៖ សំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែល៖មិនមានការងារ និង កំពុងស្វែងរកការងារ និងអាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។
អត្រាអ្នកអត់ការងារធ្វើ (%) = ចំនួនអ្នកអត់ការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%

គួរបញ្ជាក់ផងដែរថា អ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ គឺមិនបានរាប់បញ្ចូលអ្នកដែលនៅក្រៅកម្លាំងពលកម្មទេ ដែលអ្នកនៅក្រៅកម្លាំងពលកម្មត្រូវបានឱ្យនិយមន័យក្នុងសេចក្ដីសម្រេចខាងលើថា ជាអ្នកក្នុងអាយុធ្វើការទាំងឡាយណា ដែលអត់ធ្វើការ ឬមិនធ្វើការក្នុងរយៈពេលជាក់លាក់ណាមួយ ដោយមូលហេតុ
១) ជាប់រៀននៅតាមគ្រឹះស្ថានសិក្សា (សិស្ស/និស្សិត),
២) ជាប់ភារកិច្ចគ្រួសារ ថែទាំសមាជិកគ្រួសារ ឬជាមេផ្ទះ, ចូលនិវត្តន័ ឬចាស់ជរា, ពិការភាព និងមិនអាច បំពេញការងារបាន,
៣) ជឿថាគ្មានការងារធ្វើ មិនចង់ធ្វើការ ឬមិនចាប់ផ្ដើមការងារក្នុងរយៈពេលខ្លីណាមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYdfs1vK69XDm1DwQlNO_aH0vRHYpOuulVlRneQqtdUHLR6f-3GYJMPSgBsECpZCsctRN2o_JAhwAI4CKNkPcC7AQ9o4M469bWPlkk5qhshmnEzmFqOR9K2UuvSA0t3cu3ZTnruaisJt3jTrbeeSrOlhmOqYdZ7m_0MOQI2yFE9u-zM9yk2ApYU5lecQk/s1280/373639427_10161329189424626_1380027305883391696_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWcsvUBDAiibTRQrEU0sBNO7kx98HH2gp1znYE4kubywJJkUIkuyHjESZ1IsgtcDnOS5vBch9e5vHBDusOnqaXmmFrO4H8ea9BV5Y8hJQna7uWXO_yqz4H_EMrWRigZGbjbvlkpX5PysGasBRDrl-IGD4XXoysqiNwjhSFeyiowAX7iu76TQGozZKtHqE/s1280/373647052_10161329189564626_3535939606430286200_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2MWsr_8UCsJjuYuIk7O0C9xvF0TGk0xWlGudLtEv_yTxC9PH5-bsgdR5JYEmyswruh5oB3IB7zzwA5G-SmDC7mR2EFIcakXxDDiKh8PTlEfcqBnaLL7RTycCwv-IGh7MNcBUdBD2UNtL2mmk_Zg-_0cYu-l5PsKkUhNYcBnmeLJYERbt2yqVH8ppPBBc/s800/374682444_10161329189344626_8096284585660298216_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9jsGW2W8I6tiKt842qMb8wxD6HRHCLuuZyfVmYABaBd-3fVIeKd39PqU7x-sEaB-cr0dijbUvIVj9JZntltss6SLFCNJOY1wnp0iFrIjQ_k2sNWqSJNMHnuIPpLFQ7V29FQrGyUVDc7_rxtjJc_h_ep7qcLq_tDrLnCeGSYTRfeNEGzfGYLzI9Bpd7TU/s800/375259248_10161329189239626_490418299672575485_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7_xs7b8543wwpG7uVGsLByaao1HSsChH7sYRLmkvuGgBBAcq0fMggNhy41mAen_JH1JB4a_PuOM7b9j5fIxdwEiGkzD9rUXKAQPfjSu9EeLQ4RPbZHdsSGw4yYlqLazLNHpdGnb3B8-7_-E9fHH1Rq6pteJ0Cq9xHeG9svReoxV8pX7ZUq1najK8mCqg/s800/375274305_10161329189184626_8163712983446300721_n.jpg