ជាពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនីទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ទៀតដែរថា៖” នៅក្នុងការដឹកបងប្អូនប្រជាពលរដ្ឋម្តងៗ រដ្ឋាភិបាលចំណាយជាង៦០មុឺនដុល្លារ”៕









