យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន Royal Railway Cambodia បានធ្វើការដាក់លក់សំបុត្រតម្លៃ ត្រឹមតែ២០០០រៀល គឺសម្រាប់តែកូនក្មេង និងអ្នកដែលបានទិញភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ ឯភ្ញៀវធម្មតា នឹងលក់សំបុត្រជូន ក្នុងតម្លៃ ៥០០០រៀល (សម្រាប់មនុស្សធំ)។
តម្លៃនេះសម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ ដោយម៉ោងចេញដំណើរ គឺម៉ោង ១០:០០ ព្រឹក និងម៉ោង ២:០០ រសៀល និងដំណើរការសម្រាប់តែថ្ងៃសៅរ៍-អាទិត្យ។
ចំពោះការទិញ ឬកក់រថភ្លើង តាមមធ្យោបាយទី១ អាចទៅទិញផ្ទាល់នៅបញ្ជរតាមស្ថានីយ៍រថភ្លើង ឯមធ្យោបាយទី២ អាចខលទៅកាន់ភ្នាក់ងាររបស់ស្ថានីយរថភ្លើងតាមរយ:លេខ 078 888 582, 078 888 582 ៕










