ប្រទេសចិន ៖ នៅពេលនិយាយដល់ផ្លែទំពាំងបាយជូរ ជនជាតិចិននឹងនឹកឃើញដល់ទីក្រុង Turpan ស្ថិតក្នុងតំបន់ស៊ីនជាំង (Xinjiang) ដែលជាទីកន្លែងដាំដុះដំណាំទំពាំងបាយជូរមានឈ្មោះល្បីល្បាញ ហើយគេបានដាក់ឈ្មោះថា «ទីក្រុងទំពាំងបាយជូរ» នៅប្រទេសចិន ។ ទីក្រុង Turpan បានដាំទំពាំងបាយជូរអស់រយៈពេលជាង២.០០០ឆ្នាំ ហើយគឺជាទីក្រុងតែមួយគត់នៅប្រទេសចិន ដែលមានទីតាំងភូមិសាស្ត្រអំណោយផលដល់ការដាំដុះ និងឧស្សាហកម្មផលិតទំពាំងបាយជូរ ។Grape farmers in Xinjiang earning more from tourism - Chinadaily.com.cn

ចាប់ពីពាក់កណ្តាលខែ រហូតដល់ចុងខែសីហា រៀងរាល់ឆ្នាំ គឺជារដូវកាលប្រមូលផលផ្លែទំពាំងបាយជូរនៅទីក្រុង Turpan ។ នៅទីក្រុងនេះមានសីតុណ្ហភាពខ្ពស់, មានពន្លឺព្រះអាទិត្យយូរ ហើយសីតុណ្ហភាពរវាងពេលថ្ងៃ និងពេលយប់ខុសគ្នាខ្លាំង ។ ហេតុនេះ វាបានអំណោយផលដល់ការដុះលូតលាស់ដំណាំទំពាំងបាយជូរ ខណៈក្នុងទីក្រុងនេះមានកន្លែងស្តុកទឹកនៅក្រោមដីយ៉ាងច្រើន ។Grape Valley Turpan

ផ្លែទំពាំងបាយជូរដែលដាំនៅទីក្រុង Turpan មានបរិមាណជាតិស្ករខ្ពស់ និងរសជាតិផ្អែមជាពិសេស ។ ចំណែកនៅស្រុក Sunson គឺជាកន្លែងផលិតទំពាំងបាយជូរក្រៀម ហើយចាប់ពីដើមខែសីហា រហូតដល់ចុងខែកញ្ញា ជារៀងរាល់ឆ្នាំ គឺជារដូវកាលប្រមូលផលផ្លែទំពាំងបាយជូរក្នុងស្រុកនេះ ។ កសិករក្នុងតំបន់និយាយថា តាមធម្មតា ទំពាំងបាយជូរស្រស់មានទម្ងន់៥គីឡូក្រាម អាចកែច្នៃធ្វើជាទំពាំងបាយជូរក្រៀមបាន១គីឡូក្រាម ហើយប្រាក់ចំណូលចម្បងរបស់ពួកគេ គឺបានមកពីការលក់ទំពាំងបាយជូរស្រស់ និងក្រៀម ។Grape Valley Turpan

នៅខែសីហា ឆ្នាំ២០២៣ ទីក្រុង Turpan បានរៀបចំការតាំងពិព័រណ៍ស្រាទំពាំងបាយជូរ ដែលបានទាក់ទាញក្រុមហ៊ុនស្រានៅតំបន់ស៊ីនជាំង ជាង៨០ក្រុមហ៊ុន ។ លើសពីនេះ គេក៏បានតាំងបង្ហាញផលិតផលស្រាទំពាំងបាយជូរជិត១.០០០ប្រភេទទៀត ។ បច្ចុប្បន្ន ទីក្រុង Turpan បានបង្កើតរោងចក្រផលិតស្រាទំពាំងបាយជូរនាំមុខជាច្រើនកន្លែង ហើយនាំចេញទៅកាន់១០ប្រទេសនិងតំបន់ ដូចជា ប្រទេសអង់គ្លេស, បារាំង, អ៊ីតាលី, ជប៉ុន និងសិង្ហបុរី ជាដើម ៕Grape Valley TurpanLive: Explore the sweetness of Grape Valley in Turpan, Xinjiang - YouTube ប្រភព ៖ China face