ទោះបីជាមនុស្សពេញវ័យមានភាពស៊ាំខ្លាំងជាងកុមារប៉ុណ្ណាក៏ដោយ ក៏ត្រូវតែចាក់វ៉ាក់សាំងទាំងនេះដើម្បីការពារជំងឺមួយចំនួនផងដែរ ព្រោះជំងឺថ្មីៗទាំងនេះច្រើនតែកើតឡើងចំពោះមនុស្សពេញវ័យ។ ដូច្នេះហើយដើម្បីការពារជំងឺផ្សេងៗ យើងគប្បីចាក់វ៉ាក់សាំង ៤ ប្រភេទដូចខាងក្រោមនេះ៖
១.វ៉ាក់សាំង កញ្ជ្រឹល ស្អូច ស្រឡទែន៖ ជាធម្មតា អ្នកដែលបានចាក់វ៉ាក់សាំងនេះ ២ ដងរួចហើយ គឺមិនចាំបាច់ចាក់ម្តងទៀតទេ ព្រោះភាពស៊ាំមានកម្រិតខ្ពស់គ្រប់គ្រាន់ក្នុងការការពារជំងឺអស់មួយជីវិត។ ប៉ុន្តែបើអ្នកមិនទាន់បានចាក់វ៉ាក់សាំងនេះ គួរតែចាក់ម្ដងក្នុងមួយជីវិត ដើម្បីការពារនៃការឆ្លងមេរោគផ្សេងៗ។
២.វ៉ាក់សាំងជំងឺអុតស្វាយ៖ អ្នកគួរតែចាក់វ៉ាក់សាំងនេះ ដើម្បីការពារជំងឺរើម ដោយចាក់ពីរដូស ចន្លោះពី ៤-៨ សប្តាហ៍។ ដូច្នេះហើយ យ៉ាងហោចណាស់អ្នកគួរតែចាក់ឱ្យបានមួយដង ឬពីរដងក្នុងមួយជីវិត។
៣.វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ៖ ជាទូទៅ គ្រុនផ្តាសាយមានរោគសញ្ញាធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ជំងឺបេះដូងរ៉ាំរ៉ៃជាដើម ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេល ៥-៧ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ កាលដែលអ្នកឧស្សាហ៍មានជំងឺគ្រុនផ្តាសាយញឹកញាប់ វាក៏មានផលវិបាកកើតឡើងដែលបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់ ដោយសារជំងឺគ្រុនផ្តាសាយមានការប្រែប្រួលជារៀងរាល់ឆ្នាំ ដូច្នេះការចាក់វ៉ាក់សាំងពិតជាអាចជួយអ្នកឱ្យជៀសឆ្ងាយពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។
៤.វ៉ាក់សាំងជំងឺរលាកសួត៖ ជំងឺនេះច្រើនតែកើតឡើងចំពោះអ្នកដែលមានភាពស៊ាំទាប កុមារតូច មនុស្សចាស់ជាដើម ដោយវាឆ្លងក្នុងចរន្តឈាម។ រីឯមនុស្សពេញវ័យវិញ ច្រើនតែមានជំងឺរលាកស្រោមខួរ និងការឆ្លងនៃប្រព័ន្ធដង្ហើម ដូច្នេះវ៉ាក់សាំងការពារជំងឺរលាកសួត គួរតែចាក់យ៉ាងតិចណាស់១ដងក្នុងមួយជីវិត៕
ប្រភព៖sanook










