ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEildlySbMLx-nj2NtsiI56obLzRv8VaRAi0O0g5ieCTnfMEXbyWbOKFnTuFIoFTSD0SD6Oj0nbJeBPp9arNJkTz364jVrVp_txNr_eBmib_zno_Rr54T9vv0EpTXFpKrKNgu_nDJQeVQoL-YvCXoCM0VYF4id0nZAWN7AIWO1Z6sV-56Qp69hMviuHG1RY/s1581/Picture2.jpg

ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ នេះ។ ហើយយើងក៏បាននឹងកំពុងតែត្រៀមខ្លួនក្នុងការបើកដំណើរការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford ៣ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជនទូទាំងប្រទេសកម្ពុជា។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidGz-p8MocP6se9N7UnPbt9-l0a2WTV8Cn7LHf5DRBOLTd4cs4Ocywbx7a8aY5yC_HiA0fU8pKEzXl64PXn-wsX9FlSJXtZj-388N8ew_-S1HEFiRi1wjSrxZhY-T8ECrTRo_mJtIDbN3cQMkL9VV5sYDt5RMMJdHYq0zw2RhrfiWVSG9-mznYMwwva30/s1581/Picture3.jpg

លោក DJ. Simpson នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ គឺជាសក្ខីភាពនៃការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន អ អិម អេ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនុកចិត្តដល់អតិថិជនគ្រប់រូប ជាពិសេសអតិថិជននៅក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជា សម្រាប់ការបន្តគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Ford ។ ភាពជោគជ័យរបស់យើងនឹងមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អថិតិថជនគ្រប់ជាន់ថ្នាក់។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZUUPAWfoA_HqtXwAPLa_mAW4Y8XD8vvLw_Pjln867koYFQG5i1Tt_gAxCGS63faueroEXyOjt6YjFmfHahnMM-nVdbi6ptnTWeZGhhSa3N6Uidz-Rau1uRx5jmL_-PTXRDf5mXfviB52ytUeEH3oQhLkqOl2mDQERx5pEyOWDQB97P3m540oAN5ohjAg/s1581/Picture4.jpg

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ មានទីតាំងស្ថិតនៅអគារលេខ ៤១៨ ផ្លូវលេខ ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,០២៤ ម៉ែត្រការ៉េ។ មជ្ឍមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាជ្រោយចង្វារនេះ មានប៉ុងសម្រាប់ជួសជុលរថយន្តចំនួន ២០ និងសម្ភារៈបរិក្ខារក៏ដូចជាឧបករណ៍សម្រាប់ជួសជុលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ រួមជាមួយនឹងជាងជំនាញជួសជុលរថយន្តដែលទទួលបានបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រFordជាច្រើនរូប រង់ចាំបម្រើសេវាកម្មជូនដល់អតិថិជនប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទំនុកចិត្តថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh-OZACPzcnfF1MehQ_8LS4NH8lejVsKLn0crO9oJ-HzlqjUOgg51bYlg9309yu10D5gU_1ptkJty_4AGOS-DaQExSfF6IY1CwiLJQFE-cmwhwWQKX9Tj-T5Jaiuve4Crv_dCJT-uVaPYdcEN3Oj-Ma2WDWmnGOmlvZSsRBus1Hl8sZXg-m4NBHmd5rG4/s690/Picture5.jpg

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ មានទីតាំងស្ថិតនៅអគារលេខ ៤១៨ ផ្លូវលេខ ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,០២៤ ម៉ែត្រការ៉េ។ មជ្ឍមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាជ្រោយចង្វារនេះ មានប៉ុងសម្រាប់ជួសជុលរថយន្តចំនួន ២០ និងសម្ភារៈបរិក្ខារក៏ដូចជាឧបករណ៍សម្រាប់ជួសជុលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ រួមជាមួយនឹងជាងជំនាញជួសជុលរថយន្តដែលទទួលបានបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រFordជាច្រើនរូប រង់ចាំបម្រើសេវាកម្មជូនដល់អតិថិជនប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទំនុកចិត្តថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbyd57gH1zhBd8KTDCLqEBzLSCZOX-C-3RyM9b1SQhmep8fbPP7HRSE3ERxMjMW3xcy5nDhTKpgmH9EkEj3qY8ROnMZTIuwbk0T4jW0HPkxqM7nk6FtbzZY1oE2C25-cKNStkNL9nKhD744UJaqMqmRo0cmhFWwbt3NqYfh-4jk-WPkSb-hDpisjYYhGI/s690/Picture6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1AWUbWaSO_v7FYWvalwX0FqfcHpeRax1-Z9_Lv-3jfs44XQzL7myQQzZSWruM8FL5eaykZjaeFXqFpd5_S8mopoHQ6zszRUXFo-DDUkTOD8O49PtLQ0DV3Fl9B7asb9eKP8otG6i_Nijt2ZlyAejUegwsh_DG0wDT4dtj5x0THcD56yE_qisZnk9mDJg/s690/Picture7.jpg

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង ក៏ដូចជាសេវាកម្មផ្សេងៗរបស់អគារតាំងបង្ហាញ និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ សូមលោកអ្នកធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 017 999 027​ ឬ 087 999 079។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghwtFnGVs6S5EA3vpycayiB2WWunnX_i9UbtWMRm7-OUVd2Ht5aGUBc8XyibMcOzcPCX2JbMXqq6f8ccuXsRkKqVh-Txd7Su7fe_TvcNJvWvj2jmSt4OVH9uRywulQNAcMCF-bJ6ycfZFBvbtSgc3hhN1VfFv-t2Tp8Nczws0DE4JWIc3rlL8hXlOtZl8/s690/Picture8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFwnxjtV5lKSZ-OihqDkDmwIEoiFQYEKRA41seJ3S6wmAdKJQgoijKZ-c1IrR-_DN5ew513x5ihKavLfG6UXXyRud-SUqJHTIW6sPHvpH5Kw19jOtLT8m4xsrfyEWtJgRbpTmpmEuahtDXobPmOOPMwU9t-BwEhV-IAcY8DZmy2t-Fd-l9qQxZ-U4u9g/s690/Picture9.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzI-wQJ8PsbLcbZPROktsdNU-tea2MQ8nzQx9UQvdzBhzYLNISuGTAmdMGtMPI5Aev94Xx_tTQtIOBKVv2-BPRSvzx-QyJ7unJNP8ndG7Eh0adUGL9edDY3IdSynNTlDyp2oa43se2b5FVVuxeOp-yvYXlc5UEAM50H-n4vCvOHICLBaWULgrZp-4_a0/s690/Picture10.jpg