ប្រទេសថៃ ៖ នៅរដូវវស្សាតែងមានភ្លៀងធ្លាក់ និងដក់ទឹកនៅតាមដងផ្លូវនានា ហើយធ្វើឱ្យអ្នកប្រើប្រាស់យានជំនិះផ្សេងៗ និងអ្នកថ្មើរជើងនៅតាមដងផ្លូវពិបាកធ្វើដំណើរ ។ លើសពីនេះ អ្នកបើកបរភាគច្រើនពុំសូវបានចាប់អារម្មណ៍ជាមួយអ្នករួមដំណើរតាមផ្លូវដូចគ្នាទេ ហើយពួកគេបើកបរទាំងគ្មានការក្រែងចិត្តអ្វីបន្តិច ។

ជាធម្មតា នៅពេលបើកបរនៅលើផ្លូវមានទឹកដក់ អ្នកបើកបរទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងបើកយានជំនិះក្នុងល្បឿនយឺតៗ ដើម្បីកុំឱ្យទឹកនោះសាចមកលើអ្នកធ្វើដំណើរតាមផ្លូវដូចគ្នា ។ គេសង្កេតឃើញថា អ្នកជិះម៉ូតូភាគច្រើនតែងរងគ្រោះដោយសារត្រូវទឹកសាចលើរាងកាយ និងសម្លៀកបំពាក់ ។ ចំណែកអ្នកបើកបរលឿន ហើយធ្វើឱ្យទឹកសាចលើអ្នកផ្សេងនោះ ពួកគេពុំបានខ្វាយខ្វល់ ឬសូមទោសទេ ។Getting splashed by passing car - taking the splash | Flickr

ចំណែកនៅប្រទេសថៃបានគិតគូរដល់ចំណុចនេះ គឺការបើកបរធ្វើឱ្យសាចទឹកលើអ្នកដទៃ នឹងចាត់ទុកថា ជាការបំពានច្បាប់ចរាចរណ៍ឆ្នាំ១៩៧៩ មាត្រា៤៣ ។ ច្បាប់នេះចែងថា ការបើកបរទាំងឡាយណាដែលមិនបានគិតដល់សុវត្ថិភាព ឬបង្កការក្តៅក្រហាយដល់អ្នកដទៃ ជននោះនឹងជាប់ពន្ធនាគារមិនលើសពី៣ខែ ឬពិន័យជាប្រាក់ចាប់ពី២.០០០បាត ដល់១ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។

លើសពីនេះ ប្រសិនបើមានខូចខាតទ្រព្យសម្បត្តិដោយសារការបើកបរសាចទឹកលើអ្នកដទៃ ជនប្រព្រឹត្តនឹងត្រូវទទួលការចោទប្រកាន់ពីបទល្មើសតាមច្បាប់ព្រហ្មទណ្ឌ ដោយសារធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ តាមមាត្រា៣៥៨ ហើយនឹងត្រូវជាប់ពន្ធនាគារមិនលើស៣ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី៦ពាន់បាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ៕How driving through a puddle could see motorists fined as much as £5,000 | The Sun ប្រភព ៖ Chiang Mai News