ព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនឹងបំភ្លឺភពផែនដីជាថ្មីម្តងទៀតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣នេះ ដែលស្ថិតនៅចំណុចជិតបំផុតនៃផ្ទៃផែនដី។
យោងតាមប្រភពព័ត៌មាន Live Science បានឱ្យដឹងថា ព្រះច័ន្ទដ៏ធំបំផុត និងភ្លឺបំផុតត្រូវបានគេដាក់រហស្សនាមថា “ព្រះច័ន្ទពណ៌ខៀវ” ។ ព្រះច័ន្ទពណ៌ខៀវមានពីរប្រភេទដែលវាកើតឡើងក្នុងខែតែមួយ ដូច្នេះព្រះច័ន្ទប្រភេទទីមួយហៅថា Sturgeon ដែលកើតឡើងនៅថ្ងៃទី ១ ខែសីហា និង ព្រះច័ន្ទប្រភេទទីពីរហៅថា Blue moon កើតឡើងនៅចុងខែនេះ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។Stunning photos show the last supermoon of the year in cities across the  world : The Picture Show : NPR

ព្រះច័ន្ទពណ៌ខៀវជាទូទៅលេចឡើង ២-៣ ឆ្នាំម្តង ដែលវានឹងកើតឡើងបន្តទៀតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ Blue moon កើតឡើងនៅពេលដែលព្រះច័ន្ទពេញលេញនៅជិតផែនដីបំផុតក្នុងគន្លង។ គន្លងរបស់ព្រះច័ន្ទនៅជុំវិញផែនដីគឺរាងអេលីប ដូច្នេះរៀងរាល់ខែ វាឆ្លងកាត់ចំណុចដែលនៅជិតផែនដីបំផុត និងចំណុចឆ្ងាយបំផុតពីផែនដី នេះបើយោងតាម Fred Espenak ដែលជាតារាវិទូប្រចាំអង្គការណាសា។Are you ready for the Blue Moon, Super Moon and Blood Moon? | News Sense

ព្រះច័ន្ទពេញវង់ទីពីរនៅក្នុងខែសីហានេះគឺស្ថិតនៅចម្ងាយ ៣៥៧,៣៤៤ គីឡូម៉ែត្រពីផែនដី វាគឺជាព្រះច័ន្ទដ៏ធំបំផុតនិងភ្លឺបំផុតប្រចាំឆ្នាំ ហើយចំពោះព្រះច័ន្ទបន្ទាប់ទៀតហៅថា Super moon ដែលវានឹងរះនៅថ្ងៃទី២៩ ខែកញ្ញា និងជាព្រះច័ន្ទចុងក្រោយនៃឆ្នាំ ២០២៣ ផងដែរ៕The Super Blue Moon in August 2023ប្រភព៖vnexpress