ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ ក្រុមចម្រៀងនារី BLACKPINK មានភាពមមាញឹកយ៉ាងខ្លាំងនៅលើវិស័យនេះរួមទាំងការងារសំខាន់ៗជាច្រើនទៀតនិងតំណែងជាទូតសុឆន្ទៈរបស់ពួកគេ។ ការទទួលបានជោគជ័យនេះសមាជិកទាំង៤ រួមមាន Lisa, Jennie, Rosé និង Jisoo ក៏មិនភ្លេចអរគុណទៅដល់ BLINKS ដូចគ្នាដែលជាការរួមចំណែកភាពល្បីល្បាញរបស់ក្រុមគេ។
ទោះយ៉ាងណាយើងមកដឹងទាំងអស់គ្នាថាតើចាប់តាំងពីក្រុមរបស់គេ Debut បានបង្កើតប្រវត្តិសាស្រ្តអ្វីខ្លះនៅក្នុងអាជីព៖
– ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦៖ ក្រុមចម្រៀងនារី K-Pop ដំបូងបង្អស់ដែលមានវត្តមាននៅលើ Canadian Hot 100បទ “Playing With Fire” របស់ BLACKPINK បានឈរនៅលេខ ៩២ លើតារាង Canadian Hot 100 ដែលភាពអស្ចារ្យនេះបានធ្វើឱ្យពួកគេក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេមានឈ្មោះនៅទីនេះ ។
– ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ : កំណត់ត្រាតារាង Billboard
បទ “Ddu-Du Ddu-Du” បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៥៥ ដែលធ្វើឱ្យវាក្លាយជាបទជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានដោយក្រុមនារី K-pop នៅលើតារាងនេះ។
– ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨៖ វីដេអូចម្រៀងកូរ៉េដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube វីដេអូសម្រាប់បទ “Ddu-Du Ddu-Du” ទទួលបានការចូលមើលចំនួន ៣៦.២ លានដងក្នុងរយៈពេល ២៤ ម៉ោងដំបូង ជាចំនួនច្រើនបំផុតក្នុងឆ្នាំ ២០១៨ ហើយក៏ជាបទដែលមានអ្នកមើលលឿនបំផុតដោយក្រុមចម្រៀងនារី K-pop ដែលរកបាន ១០០លាន views ក្នុងរយៈពេលត្រឹមតែ១០ ថ្ងៃប៉ុណ្ណោះ។
– ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ៖ វីដេអូដែលមានអ្នកមើលច្រើនបំផុតដោយក្រុម K-Pop បទ“Ddu-Du Ddu-Du” បានបំបែកកំណត់ត្រា YouTube ក្លាយជាវីដេអូចម្រៀងដែលមាននអ្នកមើលច្រើនបំផុតដោយក្រុមនារី K-pop ។
– ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩៖ តារា K-Pop នារីដំបូងគេលើក្របទស្សនាវដ្តី Billboard ការចេញផ្សាយថ្ងៃទី២ ខែមីនា ២០១៩ គឺជាលើកទីមួយហើយដែលក្រុម K-pop នារីបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Billboard ដែលមាននៅលើក្របទស្សនាវដ្តីផ្សេងៗគ្នាជាក្រុមនិងលក្ខណៈទោលរបស់ពួកគេ។
– ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ៖ ក្រុម K-Pop ដំបូងគេដែលឈានដល់ ២០លាននាក់ Subscribers នៅលើ YouTube ដែលធ្វើឱ្យពួកគេក្លាយជាក្រុម K-pop នារីដំបូងគេដែលទទួលបានជោគជ័យនេះ។
– ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ ៖ បទ “Kill This Love” គឺជាវីដេអូតន្ត្រីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ YouTube ទទួលបានការចូលមើលចំនួន ៥៦.៧ លានដងក្នុងរយៈពេល ២៤ ម៉ោងហើយក៏ទទួលបានចំនួនអ្នកមើល ១០០លានដងក្នុងរយៈពេលតិចជាងបីថ្ងៃផងដែរ។
– ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៩៖ ក្រុមចម្រៀងនារី K-Pop ដំបូងគេដែលសម្តែងនៅ Coachella មិនត្រឹមតែក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលមានវត្តមាននៅមហោស្រពតន្ត្រីប្រចាំឆ្នាំដ៏ធំនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាតួអង្គសំខាន់មួយនៅថ្ងៃបើកឆាកការប្រគំតន្ត្រីផងដែរ។
– ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៩៖ កំណត់ត្រាតារាង Billboard Hot 100៖ បទ “Kill This Love” របស់ក្រុមនេះបានបង្ហាញខ្លួននៅលេខ៤១ ដែលស្នាដៃនោះបានធ្វើឱ្យបទរបស់ BLACKPINK ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើតារាង Hot 100 ដោយក្រុមនារី K-pop ។
– ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩៖ ក្រុមចម្រៀងនារី K-Pop ដំបូងគេត្រូវបានទទួលស្គាល់ដោយ RIAAចំណាត់ថ្នាក់ខ្ពស់បំផុតដោយក្រុម K-pop នារីទាំងអស់ ដោយសមាគមឧស្សាហកម្មថតសម្លេងរបស់អាម៉េរិក។
– ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩៖ វីដេអូក្រុម K-Pop ដំបូងបង្អស់ដែលមានអ្នកចូលមើលចំនួន១ ពាន់លានដងនៅលើ YouTube ទៅលើបទ How You Like That ។
– ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០: កំណត់ត្រាពិភពលោកហ្គីណេស ក្រុមចម្រៀងនារីនេះបានជាប់ចំណាត់ថ្នាក់លេខបីក្នុងកំណត់ត្រាពិភពលោក Guinness ដោយសារវីដេអូចម្រៀងបទ “How You Like That” របស់ពួកគេ។ ជាមួយនឹងការចូលមើលច្រើនជាង ៨៦ លានដងក្នុងរយៈពេលត្រឹមតែថ្ងៃដំបូងនៃការចេញផ្សាយ វីដេអូនេះទទួលបានវីដេអូ YouTube ដែលមានអ្នកមើលច្រើនបំផុតរបស់ Guinness ក្នុងរយៈពេល ២៤ ម៉ោង វីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube ក្នុងរយៈពេល ២៤ ម៉ោង និងវីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងដោយក្រុម K- Pop។
– ថ្ងៃទី ៣0 ខែសីហា ឆ្នាំ ២០២០៖ ក្រុម K-Pop នារីដំបូងគេដែលឈ្នះ VMA BLACKPINK បានក្លាយជាក្រុម K-pop នារីដំបូងគេដែលឈ្នះពានរង្វាន់ MTV Video Music Award ។
– ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១៖ កា្លយជាសិល្បករដែលមាន Subscribers ច្រើនបំផុតនៅលើ YouTube នៅពេលដែលក្រុម K-pop នេះទទួលបាន ៦៥.៥ លាននាក់ជាផ្លូវការ។
– ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២៖ សិល្បករដំបូងគេដែល Subscribers រហូតដល់ ៧៥លាននាក់នៅលើដោយរក្សាកំណត់ត្រាជាសិល្បករដែលមានអ្នកចុចSubscribeច្រើនជាងគេ។
– ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២៖ ពីមួយបទទៅមួយបទរបស់ BLACKPINK តែងតែបំបែកកំណត់ត្រាចាស់ៗជាក់ស្តែងក្រោយពីទម្លាក់វីដេអូចម្រៀង បទ “Pink Venom” មានអ្នកចូលមើល៩០.៤លានដងក្នុងរយៈពេលត្រឹមតែថ្ងៃដំបូងប៉ុណ្ណោះ។
– ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២៖ បទចម្រៀងនាំមុខគេពីអាល់ប៊ុម Born Pink មានចំណងជើងថា “Pink Venom” បានឈរនៅលេខ១មិនធ្លាប់ទទួលបានពីមុនមកនៅលើតារាងបទចម្រៀងដែលកំពុងពេញនិយមនៅសហរដ្ឋអាម៉េរិកនេះ។
– ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២៖ ក្រុមចម្រៀងនារី K-Pop ដំបូងគេដែលឈរនៅលើតារាង Billboard 200
– ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣៖ Lisa បានបង្កើតកំណត់ត្រាពិភពលោក Guinness ថ្មីចំនួន ៣ ក្នុងនោះរួមមានកំណត់ត្រាជាសិល្បករ K-pop មានអ្នកតាមដានច្រើនជាងគេនៅលើIG អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅក្នុងកម្មវិធី MTV Video Music Awards និងជាអ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅ MTV Europe Music Awards ។
– ថ្ងៃទី១៥និង២២ ខែមេសា ឆ្នាំ២០២៣៖ ក្រុមចម្រៀងអាស៊ីដំបូងគេបង្អស់ Headline នៅលើឆាក Coachella ជាព្រឹត្តិការណ៍តន្ត្រីដ៏ធំប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិក៕










