ពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់សិល្បករកម្ពុជាតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទស ម៉ាន់ វណ្ណដា ដែលនឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីមួយនៅតៃវ៉ាន់នាខែតុលាខាងមុខនេះរួមជាមួយសិល្បករ សិល្បការិនីជាច្រើនទៀតមកពីបណ្តាប្រទេសផ្សេងៗគ្នា។ នេះបើតាមការបង្ហោះរបស់ផេក Takao Rock នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។No photo description available.

ដូចមហាជនជ្រាបមកហើយថា កាលពីខែកក្កដា កន្លងទៅ វណ្ណដា បានទៅច្រៀងនិងសម្តែងនៅប្រទេសជប៉ុនផងដែរនៅក្នុងក្លិបកម្សាន្តមួយព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនដែលជាជនជាតិខ្មែរនៅទីនោះ រួមទាំងជនបរទេសផង។ ជាពិសេសនៅមុនការសម្តែងរូបភាពរបស់ វណ្ណដា បានលេចនៅផ្ទាំង LED នៅប្រទេសជប៉ុនដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់លោកកោតសរសើរពីភាពល្បីល្បាញយ៉ាងខ្លាំង។May be an image of 1 person and text

ភាពល្បីល្បាញរបស់តារាចម្រៀងរ៉េបវ័យក្មេងរូបនេះមិនទាន់អស់នោះទេដោយនៅថ្ងៃទី២៣ ខែសីហា នេះផេកមួយមានឈ្មោះថា «Takao Rock» បានបង្ហោះពីសិល្បករ សិល្បការិនីនានា ក្នុងការប្រគំតន្រ្តី Takao Rock 2023 ក្នុងនោះក៏មានសិល្បករកម្ពុជាម្នាក់ដែរគឺជាតារាចម្រៀង វណ្ណដា។ កម្មវិធីខាងលើនេះនឹងប្រារព្ធទៅនៅថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២៣ មានទីតាំងនៅទីក្រុង Kaohsiung តៃវ៉ាន់ ដែលមានការដាក់លក់សំបុត្រសម្រាប់ចូលទស្សនាផងដែរ។No photo description available.

បន្ទាប់ពីបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះឃើញហើយពិតជាមានមោទនភាពយ៉ាងខ្លាំងដល់រូបគេដែលកាន់តែបោះជំហានបន្ថែមទៀតនាំយកឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិដ៏អស្ចារ្យជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង វណ្ណដា ធ្លាប់បានចូលរួមច្រៀងនិងសម្តែងនៅក្រៅប្រទេសដូចជា ថៃ សិង្ហបុរី ជប៉ុន ខណៈនឹងបង្កើតសមិទ្ធផលថ្មីមួយទៀតនៅ តៃវ៉ាន់ នាខែតុលា ខាងមុខនេះទៀត ពិតជាគ្រាប់ពេជ្រដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាពិតមែន៕