គិតត្រឹមខែ៨ ឆ្នាំ២០២៣ នេះ ប្រទេសកម្ពុជា រកចំណូលបាន២០០៤លានដុល្លារ ពីភេសជ្ជៈមានជាអាល់កុល នេះបើយោងតាមស្ថិតិរបស់វេបសាយ statista

ទីផ្សារនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងជារៀងរាល់ឆ្នាំ ៨.៦ភាគរយ នៅក្នុងរង្វង់ ៤ឆ្នាំខាងមុខទៀត ចន្លោះពីឆ្នាំ២០២៣-២០២៧។

មិនតែប៉ុណ្ណោះនៅក្នុងរបាយការណ៍នេះ ក៏បានបញ្ជាក់ថា ជាមធ្យម ប្រជាជនកម្ពុជាម្នាក់ៗ ទទួលទានភេសជ្ជៈមានជាអាល់កុល៣៨.៩៤លីត្រ នៅក្នុងឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា កាលពីខែមិថុនា កន្លងទៅនេះ កម្ពុជា ក៏បានឡើងមកចំណាត់ថ្នាក់លេខមួយនៅក្នុងតំបន់អាស៊ានផងដែរ ជាប្រទេសដែលមានអ្នកទទួលទានគ្រឿងស្រវឹងច្រើនជាងគេ បើធៀបទៅលើពិភពលោក កម្ពុជាឈរនៅលេខ២០៕

 

ប្រភព៖ Wise Voter & statista