ស្រះដំរី មានចម្ងាយ៥៤គីឡូម៉ែត្រពីក្រុងសៀមរាប ដោយយើងចេញដំណើរពីសាលាខេត្តឆ្ពោះទៅផ្លូវជាតិលេខ៦៧ ហើយបន្តដំណើរតាមផ្លូវនោះរហូតដល់ផ្លូវបំបែកជាពីរ យើងត្រូវបត់ស្តាំឆ្ពោះទៅរង្វង់មូលភ្នំគូលេន រួចបន្តដំណើរទៅត្រង់រហូតទៅដល់ភ្នំគូលេន ហើយយើងត្រូវឡើងទៅលើកំពូលភ្នំគូលេនដើម្បីទៅដល់ទីតាំងនេះ ដែលវាមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីទឹកធ្លាក់ភ្នំគូលែន។/5afd46e7753cb_1526548140_medium.jpg)
ស្រះនេះគឺជាអតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ។ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា “ឥន្ទ្រតបតិសីហ” ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។
ស្រះនេះ មានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយនៅក្បែរមានរូបដំរី-កង្កែប-គោ ដែលរូបទាំងអស់សុទ្ធសឹងតែដាប់ចេញពីថ្មភ្នំធំៗបង្កប់ភាពអាថ៌កំបាំងពីសម័យបុរាណកាល។ ភ្ញៀវទេសចរណ៍ដែលចង់ធ្វើដំណើរទៅទស្សនាកន្លែងស្រះដំរីណេះ គឺមិនអាចជិះរថយន្តចូលទៅដល់បានទេ ពោលគឺត្រូវធ្វើដំណើរដោយម៉ូតូ៕/5afd46e7753cb_1526548140_medium.jpg)










