មកទល់ពេលនេះព្រឹទ្ធាចារ្យគុនល្បុក្កតោក្រមាមាស ស៊ាន គឹមសៀន បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយបន្ទាប់ពីមានអាការៈធូរស្រាលពីជំងឺ ខណៈនាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភទំនុកបម្រុងទាំងស្រុងលើការព្យាយាលរបស់លោកគ្រូ ស៊ាន គឹមសៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkjK-fjU4M9bxvqacm17shsNECjUMyBpv-sSQqyjbfOlNyTEAySJZEBchHq8WD331J2ObhhLvO9ILZfzyNyHxVvxx7CmcWgaVucC9EPg80slu-jpf7OxDdH6e3VE8DcmbG-5noWLOgSo6Bq0fQGVYURtkhJQWBidVBzpsFQDkvtk95IaTosf3qXD3c-wo/s1280/368700326_265190749646767_8256868894648080335_n.jpg

នៅលើទំព័រហ្វេកប៊ុករបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៩ ខែសីហា បានឱ្យដឹងថា «លោកគ្រូព្រឹទ្ធាចារ្យ ក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន បានធ្លាក់ខ្លួនឈឺ និងបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ។ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល ធ្វើឱ្យស្ថានភាពជំងឺរបស់លោកគ្រូព្រឹទ្ធាចារ្យ បានធូរស្រាល និងចាក២ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ។ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក គឺបានឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQOaeT739ZMzZRisZMGfdCCTqTp24VDgm42CYd553wYpXBpQh4uICK_BxX7RQFF9W_OdDxm1dL6B_xEm_4C9cZhFFWXd9qqs-56jc1pop5U-KHho7NLjJ_S-dzXHJ0SU-nRCXB5FWTLW7iAmJNjHk5bHCUoCizL9wgS_Xoea3CgKwM0j--MBeicQoFmE/s1280/368382020_265190832980092_4695265843941932969_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៣ សុខភាពរបស់លោកគ្រូ ស៊ាន គឹមសៀន មានអាការៈធ្វើទុក្ខខ្លាំងបន្ទាប់ពីបានវះកាន់រហូតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម:។ លោកគ្រូគឺជាស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ និងជាតួឯកក្នុងភាពយន្តរឿង «ព្រលឹងល្បុក្កតោ» ដែលអ្នកជំនាន់ក្រោយត្រូវដឹងគុណបំណាច់ដ៏ធំធេងរបស់លោក ដែលបានលះបង់យ៉ាងធំធេងនូវការរស់ឡើងវិញនៃក្បាច់គុនបុរាណខ្មែរល្បុក្កតោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiEQV0RhukmSYYbuoxRE-suHPbCO8YBpCksTD1QhtAbncmGERffvyuh-QCnEy_BB5Sp3wRo1xtwAQmKU2IifnFdq8x7WvHGbDiLyZRaXIrTFHewwjJ6xDR_FuYsgAYhymdiQAtmdTS3QiVWuBq_xNTwra03TvgVWkhywMg2Q6rsFIgCNK_x1r5v15CxpE/s960/322479779_568546234748116_8871051599525468578_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTJm_anEb0v9dqXoEeQ-B0aLmwJOlG_Fjk_t9QoA4vb57_60xowhmYh5pH7bNniLFHNsb8rtPM-IdbseTeWTOpzfh7_ohg0riB0wD8IKWhlkemzUJxXg_Aactgt6p4NWGTPSnbxV9l5VZpo49r-YFjrG9JmtdNpyhnCElpgxkVnAlHOWfHTGHPZGJFDY/s1280/368688919_265190752980100_4546499412276073958_n.jpg