ប្រទេសនូវែលសេឡង់ ៖ សារព័ត៌មាន AFP បានចុះផ្សាយអំពីរឿងរ៉ាវរបស់បុរសនូវែលសេឡង់ម្នាក់ ដែលត្រូវបានតុលាការកាត់ក្តីឱ្យជា.ប់ពន្ធ.នា.គា.រ ហើយបុរសរូបនេះបានរស់នៅក្នុងបន្ទប់ឃុំឃាំងអស់រយៈពេលជិត១៨ឆ្នាំ ។ តុលាការបានកាត់ក្តីពីបទឃាតកម្ម ខណៈគាត់ពុំមែនជាជនល្មើស ហើយចុងក្រោយ គាត់ក៏ទទួលបានភាពយុត្តិធម៌ ដោយទទួលបានប្រាក់សំណងរាប់លានដុល្លារ ។Muž, ktorého neprávom väznili za vraždu, dostane rekordné odškodné: Za  mrežami strávil 18 rokov | Topky.sk

កាលពីឆ្នាំ១៩៨៦ តុលាការបានកាត់ទោសឱ្យលោក Alan Hall ជាប់ពន្ធ.នា.គា.រអស់មួយជីវិត ហើយពេលនោះ លោកមានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ ។ ចំណែកមូលហេតុបណ្តាលឱ្យលោកជា.ប់ព.ន្ធនា.គារ គឺដោយសារមានបុរសម្នាក់ទៀតត្រូវចោរចា.ក់សម្លា.ប់ ក្នុងអំឡុងពេលចោរចូលមកក្នុងផ្ទះនៅទីក្រុងអូកលែន ។ បើទោះជាគ្មានភស្តុតាងបញ្ជាក់ថា លោក Alan Hall ពាក់ព័ន្ធនឹងហេតុការណ៍នេះ ហើយព័ត៌មានផ្ទាល់ខ្លួនលោកមិនដូចគ្នានឹងជនល្មើស ដូចជា កម្ពស់ និងជាតិសាសន៍ផ្សេងគ្នាក្តី ប៉ុន្តែតុលាការនៅតែកាត់ក្តីថា លោក Alan Hall បានប្រព្រឹត្តខុស ។

ក្រោយមក នៅឆ្នាំ១៩៩៤ តុលាការបានដោះលែងលោក Alan Hall ប៉ុន្តែនៅឆ្នាំ២០១២ លោកត្រូវត្រឡប់មកពន្ធនាគារម្តងទៀត ព្រោះលោកល្មើសនឹងលក្ខខណ្ឌការដោះលែងខ្លួនលោក ។ រហូតមកដល់ឆ្នាំ២០២២ តុលាការក៏បានដោះលែងលោកជាថ្មី ដោយសារលោកគ្មានកំហុស ។ តុលាការកំពូលនេវែលសេឡង់ទទួលស្គាល់ថា ការកាត់ក្តីលើកដំបូងមិនយុត្តិធម៌ទេ និងមិនសមរម្យខ្លាំងបំផុត ។The full story of Alan Hall's miscarriage of justice

លោកស្រី Deborah Russell រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកឡើងថា លោក Alan Hall យល់ព្រមទទួលប្រាក់សំណងចំនួន៤,៩លានដុល្លារនូវែលសេឡង់ ហើយរដ្ឋាភិបាលបានសូមទោសលោកជាផ្លូវការផងដែរ ។ លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា ពាក្យសូមទោស និងប្រាក់សំណងនេះ មិនអាចជំនួសការរងទុក្ខវេទនាក្នុងអំឡុងពេលលោក Alan Hall ជាប់ពន្ធនាគារនោះទេ ។

ចំណែកក្រុមគ្រួសាររបស់លោក Alan Hall លើកឡើងថា ពួកគេមានអារម្មណ៍ថា ការដោះលែងនេះ គឺដូចគេលើកភ្នំចេញពីដើមទ្រូងអីចឹង ។ នៅឆ្នាំ២០២៣ លោក Alan Hall មានអាយុ៦១ឆ្នាំហើយ ៕ ប្រភព ៖ khaosod