ជាការពិតណាស់ ប្រទេសខ្មែរតែងតែប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃណីជាច្រើន ដែលមានតាំងពីយូរយារណាស់មកហើយ។ ដូច្នេះមនុស្សភាគច្រើនប្រាកដជាដឹងច្បាស់ហើយអំពីចំណុចទាំង ១៦ របស់ស្រ្តីដែលចាស់បុរាណហៅថាចង្រៃ មានដូចជា កន្លងជើងប្ដី, ជេរប្រទេចប្តី, ដើរខ្លាំងៗបែបទន្រ្តំជើង, ហូបបាយគ្មានរបៀប, និងចេញចូលគ្មានសណ្ដាប់ធ្នាប់ជាដើម-ល-។ ចុះចំពោះបុរសវិញតើមានចំណុចអ្វីខ្លះដែលចាស់បុរាណហាមមិនឱ្យប្រព្រឹត្តទៅលើស្ត្រី? ខាងក្រោមនេះគឺជាអ្វីដែលមនុស្សប្រុសមិនគួរប្រព្រឹត្តព្រោះវាត្រូវបានចាស់បុរាណហៅ ថា “ចង្រៃ”៖
១. ដេកស៊ីកម្លាំងប្រពន្ធ។
២. ស្រែកគំហ៊កដាក់ប្រពន្ធ កូន ដោយគ្មានវិចារណញ្ញាណ។
៣. ប្រច័ណ្ឌដោយគ្មានហេតុផល។
៤. ដេកមិនខ្វល់ពីសុខទុក្ខប្រពន្ធកូន។
៥. ផឹកស៊ីមិនលោះថ្ងៃ។
៦. វាយដំប្រពន្ធកូន។
៧. មិនចេះទុកដាក់របស់ដែលប្រើប្រាស់រួចចូលកន្លែងដើម។
៨. លេបខាយ ញាក់មុខ ញាក់ភ្នែក ដាក់ស្រីផ្សេង។
៩. បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
១០. ហូកចុក ស៊ីឆ្ងាញ់តែម្នាក់ឯង មិនគិតពីប្រពន្ធកូន។
១១. ប្រើពាក្យ អញ ហែង។
១២. ប្រើសម្តីអសុរោះ ជេរប្រមាថ ប្រពន្ធ កូន។
១៣. ទុកមិត្តភក្តិ បនភឿនសំខាន់ជាងប្រពន្ធកូន។
១៤. មិនគិតការងារក្នុងបរិវេណផ្ទះ បណ្តោយឱ្យកខ្វក់។
១៥. មិនចេះលៃលកពេល នៅក្បែរប្រពន្ធឱ្យបានច្រើន។
១៦. លួចមានស្រីក្រៅ ឬមានប្រពន្ធចុងជាដើម៕
គួរបញ្ជាក់ដែលថា ចង្រៃគឺជាឧបទ្រព ហើយឧបទ្រព គឺជាសភាពដែលបង្អាប់សិរីសួស្ដី នឹងបណ្ដាលឱ្យមានទុក្ខ កង្វល់ ភយន្ដរាយជាដើម។ កាលណាបើបុរសមានគ្រប់ចំណុចខាងលើនេះបញ្ជាក់ថា អ្នកជាបុរសកំពូលចង្រៃគួរកែប្រែចេញទៅ។ ប៉ុន្តែបើអ្នកមានត្រឹមតែ ៥-៦ ចំណុចគឺស្ថិតក្នុងលក្ខខណ្ឌធម្មតា តែបើអ្នកគ្មានសូម្បី ១ ចំណុចនោះ គឺអស្ចារ្យជាទីបំផុត៕










