ពិតណាស់មនុស្សភាគច្រើនប្រាកដជាចូលចិត្តអាហារដែលមានរសជាតិហឹរ ព្រោះវាអាចបន្ថែមគុណភាពនៃអាហារឱ្យមានរសជាតិឆ្ងាញ់មួយកម្រិតទៀត។ ប៉ុន្តែការញ៉ាំអាហារហឹរញឹកញាប់ពេកក៏អាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួនផងដែរ ដូចជា៖

១.រាគ៖ សារធាតុហឹរ អាចធ្វើឱ្យយើងមានអារម្មណ៍ក្តៅ ដែលជំរុញឱ្យយើងផឹកទឹកច្រើនខុសធម្មតា។ ដូចនេះ រាងកាយនឹងព្យាយាមបញ្ចេញ capsaicin ពីក្រពះនិងពោះវៀនឱ្យបានលឿនតាមដែលអាចធ្វើបាន ជាលទ្ធផលយើងតែងតែរាគភ្លាមៗបន្ទាប់ពីញ៉ាំអាហារហឹររួច។Spicy foods: To eat, or not to eat | Penn Today

២.រលាកក្រពះ៖ ការទទួលទានអាហារដែលមានជាតិហឹរពេកអាចធ្វើឱ្យស្រទាប់ភ្នាសនៃក្រពះរលាក ហើម ក្រហម និងបង្កើតអាស៊ីតបំផ្លាញស្រទាប់ក្រពះ ដែលជាហេតុបណ្តាលឱ្យរលាកក្រពះរ៉ាំរៃ។

៣.រលាកពោះវៀន៖ សារធាតុហឹរនឹងបណ្តាលឱ្យរលាកភ្នាសពោះវៀនកាន់តែខ្លាំង ហើយអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំធ្ងន់ធ្ងរនៅពេលអនាគត។8 Hidden Health Benefits Of Spicy Food Supported By Science - LifeHack

៤.ការច្រាលអាស៊ីត៖ ការច្រាលអាស៊ីតគឺជាស្ថានភាពមួយដែលទឹកក្រពះហូរត្រឡប់ចូលទៅក្នុងបំពង់អាហារ នឹងបណ្តាលឱ្យមានអារម្មណ៍ឆេះនៅក្នុងទ្រូងនិងតំបន់ epigastric។ ដូចនេះ ប្រសិនបើមានការច្រាលអាស៊ីតរ៉ាំរ៉ៃ អ្នកត្រូវតែទៅព្យាបាលដោយការវះកាត់បំពង់អាហារ ដើម្បីការពារការវិវត្តនៃជំងឺមហារីកបំពង់អាហារនាពេលអនាគត៕ ប្រភព៖sanook