បន្ទាប់ពីផ្ទុះរឿងអាស្រូវមួយប្រាវដែលមហាជនកំពុងផ្តោតខ្លាំង តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ចេញមកតតាំងហើយទៅលើនារីម្នាក់ធ្វើការនៅកូរ៉េដែលអះអាងថាមានសម្ព័ន្ធភាពស្នេហាជាមួយគ្នាជាង១ឆ្នាំ ដោយតារាចម្រៀងរូបនេះបានប្រកាសទុកពេលពីរថ្ងៃឱ្យនារីនោះលុបរាល់ការបង្ហោះជាប់ទាក់ទងនិងលោក មិនដូច្នេះទេលោកនឹងធ្វើតាមច្បាប់ប្តឹងចំនួន២ករណីនិងទារសំណងជំងឺចិត្ត។
នៅយប់ថ្ងៃទី១៧ ខែសីហា នៅលើបណ្តាញសង្គមទិកតុករបស់លោក យឿន សូតអនុស្សាវរីយ៍ ចេញមកតតាំងជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េឈ្មោះថា ស្រីនាង ដោយប្រកាសទុកពេលឱ្យ២ថ្ងៃឱ្យនាងលុបរាល់ការបង្ហោះទាំងអស់ជាប់ទាក់ទងនិងលោក និងសូមទោសជាសាធារណៈមិនដូច្នេះទេរូបគេនឹងធ្វើតាមប្រព័ន្ធផ្លូវច្បាប់។
តារាចម្រៀងរូបនេះបានឱ្យដឹងថា ករណីនេះលោកនឹងប្តឹងចំនួន២ករណី ទី១ យករូបលោកបង្ហោះខុសច្បាប់ និងទី២ យករូបភាពលោកបង្ហោះដើម្បីបរិហាកេរ្តិ៍ តែមិនប្តឹងឱ្យជាប់ពន្ធនាគារឡើយតែទាមទារសងជំងឺចិត្តបើមិនធ្វើនៅអ្វីដែលលោកប្រកាសទុកពេលឱ្យ។
លោក អនុស្សាវរីយ៍ បាននិយាយទៀតថាលោកគ្រាន់តែនិយាយវីដេអូលេងជាមួយគ្នា តែនារីនោះបានថតវីដេអូនិងដាក់អក្សរហើយមហាជនថាលោកអាក្រក់ទាំងដែលលោកមិនបានប៉ះពាល់រួមមេត្រីជាមួយនាងឡើយ និងមិនទាន់ទាំងបានស្គាល់ជួបមុខផ្ទាល់នោះទេ។
លោកបន្តទៀតថា មេធាវីនឹងកោះហៅសាច់ញាតិមកបំភ្លឺជំនួស ហើយប្រសិនជាមិនមកទេ នឹងមានវិធានការទាក់ទងទៅប៉ូលីសអន្តោប្រវេស៍ឃាត់ខ្លួននាងនៅកូរ៉េតែម្តងដោយបានអះអាងថាប្រទេសមានច្បាប់ នឹងធ្វើតាមច្បាប់លោកមិននិយាយអ្វីច្រើនឡើយទោះដល់ទីណាក៏មិនអាចរួចខ្លួនបានឡើយ។
បន្ថែមពីលើនេះដែរ អតីតតារាចម្រៀងសាន់ដេរូបនេះបញ្ជាក់ថា កូនដែលនារីនោះបានបង្ហោះនោះមិនមែនជាកូនលោកទេ តែជាកូននាងនិងស្វាមីនាងប៉ុណ្ណោះតែមកចោទប្រកាន់លោកទៅវិញ៕
		
	









