ថ្វីបើបច្ចុប្បន្នមនុស្សអាចចំណាយថវិការតាមកាត Master ឬក៏ Visa ក្តី ក៏ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនមិនសូវយល់ពីបច្ចេកវិទ្យានៃការប្រើប្រាស់កាតនេះ ហេតុដូច្នេះពួកគេក៏ជ្រើសរើសការប្រើប្រាស់ប្រាក់សុទ្ធ ដើម្បីងាយស្រួលចាយវាយ នៅពេលមានតម្រូវការប្រើប្រាស់ចាំបាច់ផ្សេងៗនៅព្រលានយន្តហោះ។
ជាធម្មតានៅក្នុងប្រទេសកម្ពុជាការហោះហើយក្នុងស្រុក យើងអាចមានប្រាក់សុទ្ធជាប់ខ្លួនប៉ុន្មានក៏បានដែរ ដោយមិនកំណត់ចំនួននោះទេ ក៏ប៉ុន្តែសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសតម្រូវឱ្យមានប្រាក់សុទ្ធជាប់ខ្លួនមិនឱ្យលើសពី១មុឺនដុល្លារនោះទេ។
នៅក្នុងករណីដែលលោកអ្នកអាចចង់កាន់លុយសុទ្ធលើសពី១មុឺនដុល្លារឡើងទៅ លោកអ្នកត្រូវចាំបាច់ស្នើសុំលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាជាមុនសិន។ ក្រោយមកទៀតលោកអ្នកត្រូវដាក់លិខិតប្រកាសគយនៅច្រកព្រំដែន នៅក្នុងព្រលានយន្តហោះ ដើម្បីទទួលបានការអនុញ្ញាត។
សូមរំលឹកផងដែរបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន៦ គឺកម្ពុជាអ៊ែរវ៉េ, កម្ពុជាអង្គរអ៊ែរ, JC ,លែនមុី (Lanmei), ស្កាយអង្គរ និងបាសាកា (Bassaka)៕
ប្រភព៖ Phnom Penh International Airport










