សិង្ហបុរី៖ សិង្ហបុរីជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍មាន WiFi ដែលគ្មានលេខសម្ងាត់ច្រើន ប៉ុន្តែប្រសិនបើអ្នកច្រឡំចូលប្រើដោយមិនដឹងខ្លួន នោះអ្នកត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០,០០០ ដុល្លារ ឬជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។
ពិសេស នៅពេលធ្វើដំណើរក្នុងប្រទេសសិង្ហបុរី ភ្ញៀវទេសចរនឹងជួបប្រទះនឹងការប្រើ WiFi ឥតគិតថ្លៃជាច្រើនកន្លែង។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសនេះ ការភ្ជាប់ Wifi របស់អ្នកដទៃដោយបំពានត្រូវបានចាត់ទុកថាជាការលួចចូល ទោះបីជាភាគីម្ខាងទៀតមិនបានកំណត់ពាក្យសម្ងាត់ក៏ដោយ។
ប្រសិនបើអ្នកធ្វើដំណើរទៅផ្សារទំនើប ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង ឬសារមន្ទីរ ហើយត្រូវបានអ្នកនៅទីនោះអនុញ្ញាតឱ្យភ្ជាប់ WiFi គឺមិនអីនោះទេ។ ប៉ុន្តែចូលចងចាំថា បើអ្នកភ្ជាប់ WiFi ដោយមិនបានសុំការអនុញ្ញាតពីអ្នកដទៃនោះ អ្នកនឹងត្រូវពិន័យហើយ។
ជាក់ស្តែង ច្បាប់នេះមិនត្រឹមតែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះទេ បើយោងតាម AtlasVPN អ្នកដែលប្រើប្រាស់ WiFi ដែលគ្មានលេខសម្ងាត់របស់នរណាម្នាក់នៅក្នុងចក្រភពអង់គ្លេស អ៊ីតាលី ហុងកុង ឬកាណាដា ក៏ត្រូវបានផាកពិន័យអាស្រ័យលើបទប្បញ្ញត្តិនៃប្រទេស និងទឹកដីនីមួយៗផងដែរ។
ការប្រើប្រាស់វ៉ាយហ្វាយសាធារណៈអាចបណ្តាលឱ្យអ្នកប្រើប្រាស់លេចធ្លាយនូវទិន្នន័យផ្ទាល់ខ្លួន។ ឧក្រិដ្ឋជនតាមអ៊ីនធឺណែតអាចវាយប្រហារបណ្តាញ WiFi សាធារណៈដែលឧបករណ៍ត្រូវបានភ្ជាប់ នឹងកេងប្រវ័ញ្ចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលកំពុងចូលប្រើការតភ្ជាប់វ៉ាយហ្វាយសាធារណៈដើម្បីលួចទិន្នន័យអំពីគណនីធនាគារតាមអ៊ីនធឺណែត ឬសេវាកម្មហិរញ្ញវត្ថុសម្រាប់គោលបំណងលួចទ្រព្យសម្បត្តិ និងអ្នកប្រើប្រាស់ blackmail ដោយការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួន។
លើសពីនេះទៀត WiFi សាធារណៈអាចនឹងរីករាលដាលមេរោគដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ឧក្រិដ្ឋជនតាមអ៊ីនធឺណែត ច្រើនតែចូលចិត្តវាយប្រហារបណ្តាញ ដែលត្រូវបានចូលប្រើដោយមនុស្សជាច្រើន។ ដូច្នោះហើយ អ្នកប្រើប្រាស់គួរតែស្វែងយល់ឱ្យច្បាស់ពីប្រភពដើមនៃបណ្តាញ WiFi សាធារណៈដែលពួកគេបានភ្ជាប់ ដោយជៀសវាងការលួចគណនីយពីពពួកសង្គមងងឹត៕ ប្រភព៖cafef.com










