អស់រយៈពេល១៥ឆ្នាំជាប់គ្នា អ៊ីស្លង់ (Iceland) នៅតែឈរលេខ១ ជាប្រទេសដែលមានសន្តិភាពបំផុតក្នុងពិភពលោក នេះបើយោងតាមការស្ទង់មតិសន្តិភាពសកលដើមឆ្នាំ២០២៣ ដែលបានចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព។
តើអ្វីដែលជំរុញឱ្យប្រទេសនេះ ក្លាយជាប្រទេសមានសន្តិភាពជាង?
អ៊ីស្លង់ (Iceland) ជាប្រទេសដែលមានចំនួនប្រជាជនតិចជាងគេបំផុត នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជា៣៧មុឺននាក់ប៉ុណ្ណោះ។
កត្តាសំខាន់មួយដែលធ្វើឱ្យប្រទេសនេះសន្តិភាព ក៏ព្រោះថាប្រទេសនេះ គ្មានកងទ័ពឈរជើង មិនថាកងទ័ពជើងគោ ទ័ពជើងទឹក ឬទ័ពអាកាសទេ ហើយប្រទេសនេះមិនដែលឆ្លងកាត់សង្គ្រាម ឬមានជម្លោះផ្ទៃក្នុងអ្វីមួយនោះដែរ។
អ៊ីស្លង់ (Iceland) ជាប្រទេសដែលសឹងតែមិនមានបទល្មើស លួច ឆក់ ឬឃាតកម្មអ្វីនោះទេ នេះក៏ដោយសារតែ ការទិញកាំបិទ ឬកាំភ្លើងយកទៅប្រើប្រាស់ សុទ្ធសឹងតែត្រូវបានធ្វើតេស្តសុខភាពផ្លូវចិត្តអស់រយៈពេល៣ខែសិន ទើបអាចមានសិទ្ធកាន់កាប់។:max_bytes(150000):strip_icc()/stykkisholmur-iceland-harbor-lead-ICELANDTG0621-da78dd2c88924c029925ed219858eba5.jpg)
បើតាមការព្យាករណ៍របស់ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានរំពឹងថានៅឆ្នាំក្រោយៗ អ៊ីស្លង់ (Iceland) ប្រហែលជាមិនមែនជាប្រទេសមានសន្តិភាពជាងគេលើលោកទៀតនោះទេ បន្ទាប់ពីពួកគេបានសម្រេចចិត្តឱ្យអាមេរិកដាក់ខែលការពារគ្រាប់នុយក្លេរអ៊ែរនៅលើទឹកខ្លួន ចំពេលមានផ្ទុះសង្គ្រាមរវាងអ៊ុយក្រែននិងរុស្សុី៕
ប្រភព៖ The travel










