មនុស្សភាគច្រើនដឹងថា ផ្លែឈើបានផ្តល់ផលប្រយោជន៍ជាច្រើន ដោយសារវាសម្បូរដោយសារធាតុចិញ្ចឹម ។ ប៉ុន្តែផ្លែឈើមានផ្ទុកជាតិស្ករ និងជាតិសរសៃផងដែរ ជាពិសេស បើយើងបរិភោគផ្លែឈើទាំងនេះជាមួយគ្នា គឺវាអាចធ្វើឱ្យសុខភាពរាងកាយប្រឈមនឹងគ្រោះថ្នាក់ ។ តើមានផ្លែឈើអ្វីខ្លះដែលយើងគួរប្រុងប្រយ័ត្ន ?
១-ចៀសវាងបរិភោគផ្លែឪឡឹកជាមួយផ្លែឈើផ្សេងៗ ៖
យើងគួរចៀសវាងការបរិភោគឪឡឹកជាមួយផ្លែឈើផ្សេងៗ ខណៈឪឡឹកនឹងឆាប់រំលាយលឿនជាងផ្លែឈើផ្សេងៗ ព្រោះឪឡឹកមានបរិមាណទឹកខ្ពស់ ។ ដូច្នេះ បើបរិភោគឪឡឹកជាមួយផ្លែឈើផ្សេងទៀត វាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ។
២-ចៀសវាងបរិភោគផ្លែឈើមានម្សៅជាមួយផ្លែឈើមានប្រូតេអ៊ីនខ្ពស់ ៖
គួរចៀសវាងបរិភោគផ្លែឈើមានជាតិម្សៅដូចជា ផ្លែចេក ជាមួយផ្លែឈើមានប្រូតេអ៊ីនខ្ពស់ដូចជា ផ្លែប័រ និងត្របែក ពីព្រោះរាងកាយរបស់យើងត្រូវការជាតិអាស៊ីតដើម្បីរំលាយប្រូតេអ៊ីន និងរំលាយម្សៅ ។
៣-មិនបរិភោគផ្លែឈើមានជាតិអាស៊ីតជាមួយផ្លែឈើរសជាតិផ្អែម ៖
ផ្លែឈើមានជាតិអាស៊ីត រួមមាន ផ្លែប៉ោម ផ្លែទទឹម ក្រូចថ្លុង ស្ត្របឺរី និងផ្លែប៉ែស ហើយយើងមិនគួរបរិភោគផ្លែឈើទាំងនេះរួមគ្នាជាមួយផ្លែឈើមានរសជាតិផ្អែមទេ ដូចជា ផ្លែចេក និងដំណាប់ទំពាំងបាយជូ ពីព្រោះវានឹងធ្វើឱ្យយើងពិបាករំលាយអាហារ, ក្អួតចង្អោរ និងឈឺក្បាល ។
៤-មិនបរិភោគផ្លែល្ហុងទុំជាមួយក្រូចឆ្មារ ៖
មនុស្សមួយចំនួនអាចមានអារម្មណ៍ថាឆ្ងាញ់ ប៉ុន្តែអ្នកខ្លះវិញមានរសជាតិប្លែកសម្រាប់ការបរិភោគល្ហុងទុំជាមួយក្រូចឆ្មារ ។ ប៉ុន្តែគួរចៀសវាងបរិភោគផ្លែឈើទាំងពីរនេះជាមួយគ្នា ពីព្រោះវាបណ្តាលឱ្យយើងមានភាពស្លេកស្លាំង ឬអតុល្យភាពរបស់ Hemoglobin ដោយសារយើងបានបរិភោគផ្លែឈើទាំងពីរនេះរួមគ្នា ៕ ប្រភព ៖ sanook










