តើមិត្តនារីៗធ្លាប់ឆ្ងល់អត់? វ័យនៅក្មេងទេ ប៉ុន្តែហេតុអ្វីបានជាស្បែកមានស្នាមជ្រីវជ្រួញខ្លាំងម្ល៉េះ? ដូច្នេះថ្ងៃនេះ KBN News នឹងប្រាប់ពីទម្លាប់អាក្រក់ដែលនាំឱ្យមានស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ៖
១.បរិភោគអាហារមិនល្អ៖ ប្រភេទអាហារមិនល្អដូចជា អាហារកែច្នៃ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ឬមានជាតិផ្អែម ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ…អាចបង្កើនកម្រិតសូដ្យូម ការកើនឡើងកូលេស្តេរ៉ុល ការឡើងទម្ងន់ ហើយក៏ងាយនឹងកើតជំងឺទឹកនោមផ្អែមផងដែរ។ លើសពីនេះ វាក៏រួមចំណែកដល់ស្បែកដែលធ្វើឱ្យមានស្នាមជ្រីវជ្រួញ ឬចាស់ជាងវ័យជាដើម។
២.ការជក់បារី៖ ការជក់បារីរួមចំណែកដល់ភាពចាស់មុនអាយុ ហើយក៏នាំឱ្យកើតជំងឺជាច្រើនទៀតផងដែរ លើសពីនេះការជក់បារីក៏ធ្វើឱ្យរាងកាយប្រឈមនឹងផលអវិជ្ជមានផងដែរ។
៣.គ្រឿងស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ អាចមានឥទ្ធិពលអវិជ្ជមានលើរាងកាយ ដែលរួមចំណែកធ្វើឱ្យស្បែកឆាប់ចាស់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃសរីរាង្គផ្សេងៗដូចជា ការឡើងទម្ងន់ ហានិភ័យនៃជំងឺថ្លើម មហារីក ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
៤.ការប៉ះពាល់នឹងកាំរស្មីយូវី៖ កាំរស្មីUVចេញពីពន្លឺព្រះអាទិត្យ គឺជាអាវុធដ៏កាចសាហាវ ដែលចូលទៅបំផ្លាញស្បែករបស់យើងនៅពេលដែលយើងមិនបានប្រុងប្រយ័ត្ន។ វានឹងធ្វើឱ្យខូឡាជែននៃស្បែកបាត់បង់ ហើយបង្កទៅជាស្នាមជ្រីវជ្រួញនៅក្នុងមួយរំពេច។
៥.មិនធ្វើលំហាត់ប្រាណ៖ ការមិនធ្វើលំហាត់ប្រាណ វានឹងធ្វើឱ្យឈឺសន្លាក់ ឬឈឺសាច់ដុំយ៉ាងងាយ ខណៈពេលដែលលំហាត់ប្រាណជួយបន្ធូរសាច់ដុំ និងសន្លាក់ផងដែរ។ ដូច្នេះគួរបន្តធ្វើលំហាត់ប្រាណដើម្បីចៀសវាងបញ្ហាស្បែកជ្រីវជ្រួញ និងជំងឺជាច្រើនទៀត។![]()
៦.មានភាពតានតឹង៖ នៅពេលដែលរាងកាយមានភាពតានតឹង វានឹងធ្វើឱ្យអរម៉ូន cortisol ត្រូវបានបញ្ចេញ នេះបណ្តាលឱ្យមានការរលួយនៃ collagen ព្រមទាំងនាំឱ្យមានបញ្ហាស្បែកយារធ្លាក់ ស្នាមជ្រួញ និងបង្កឱ្យមានការរលាកស្បែក ហើយវាក៏ធ្វើឱ្យស្បែកមើលទៅចាស់ជាងអាយុផងដែរ។
៧.គេងមិនបានគ្រប់គ្រាន់៖ នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ កម្រិតអ័រម៉ូនស្រ្តេសនឹងឡើងខ្ពស់ ដែលអាចចូលទៅបំផ្លាញជាតិខូឡាជែន និងធ្វើឱ្យភាពយឺតនៃស្បែកចុះថយ ដែលជាហេតុបណ្ដាលឱ្យលេចឡើងនូវស្នាមជ្រីវជ្រួញ៕
ប្រភព៖sanook










