ថ្មីៗមកនេះ Lisa សមាជិក BLACKPIN បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ស្ទើរតែគ្រប់គ្នាបន្ទាប់ពីនាងបានបង្ហោះរូបភាពស្លៀតឈុតប៊ីគីនី ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបរាងដ៏គួរឱ្យទាក់ទាញរបស់នាង។BLACKPINK Lisa's new bikini photos gain fans' reaction: 'Hot and sexy' -  Breaking News in USA Today

នៅលើវេទិកាអនឡាញក្នុងប្រទេសកូរ៉េវិញកំពុងតែបញ្ចេញមតិយ៉ាងសកម្មបន្ថែមថា Lisa កាន់តែហឹរ បើទោះបីជានាងកាន់តែចាស់ទៅៗក៏ដោយ ព្រមទាំងនិយាយទៀតថានាង «ប្រហែលជាអាចក្លាយជាតារាបង្ហាញម៉ូតអាជីព»។ បន្ថែមពីលើនេះ អ្នកខ្លះក៏ច្រណែនពីរូបរាងដ៏ស្រស់ស្អាតរបស់Lisa និងមានមតិកោតសរសើរជាច្រើនទៀតរួមទាំងនិយាយទៀតថា បើនាងខ្ពស់ជាងនេះតែបន្តិចគឺជាទម្រង់នៃតារាម៉ូដែល លំដាប់កំពូលបានយ៉ាងល្អឥតខ្ចោះ។Blackpink Star Lisa Hot Photos 4k Wallpapers and Unseen images Latest 2022  Photoshoot #LISA - BOLLYWOODVLOGE | Bollywood Vloge (FUN AND FACTS)

ជាមួយគ្នានេះ អ្នកនិយមលេងអ៊ីនធឺណេតខ្លះ ក៏បានបញ្ចេញមតិថាដាក់ Lisa បន្ថែមទៅលើពាក្យកាន់តែចាស់កាន់តែហឹរនេះ គឺជាពាក្យចចាមអារ៉ាមទំនាក់ទំនងស្នេហារបស់នាងជាមួយលោក Frédéric Arnault ដែលថា «មនុស្សកាន់តែស្អាត នៅពេលដែលស្រលាញ់គ្នា»។Berita dan Informasi Lisa blackpink Terkini dan Terbaru Hari ini - detikcom

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ Lisa BLACKPINK មានវ័យ២៦ឆ្នាំ ជាតារាKpop មានដើមកំណើតថៃដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើអាជីពតារាចម្រៀង K- Pop មានការទទួលស្គាល់យ៉ាងខ្លាំងក្លាពីមហាជននិងបុគ្គលគម្រូមួយសម្រាប់ប្រទេសជាតិពីក្មេងស្រីធម្មតាម្នាក់ប៉ុន្តែកែប្រែវាសនាខ្លួនឯងជាតារាដ៏មានឥទ្ធិពល៕