សំណាងគឺតាមនិយមន័យដោយផ្អែកលើឱកាស។ យោងទៅតាមច្បាប់នៃសកលលោកបានបញ្ជាក់ថាមិនមានអ្វីជាការចៃដន្យនោះទេ ប៉ុន្តែបើយោងតាមលោក Richard Wiseman សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា និងជាអ្នកនិពន្ធសៀវភៅ “The Luck Factor” បាននិយាយថា សកម្មភាព និងគំនិតរបស់អ្នកអាចបង្កើនឱកាសនៃសំណាង ការដែលចេះចាប់យកឱកាសនេះហើយជាសំណាង។ ដូច្នេះហើយអ្នកជំនាញថាមពល និងនិមិត្តសញ្ញាជឿថា សញ្ញាមួយចំនួនខាងក្រោមនេះអាចប្រាប់យើងឱ្យដឹងថាយើងជាមនុស្សមានសំណាងឬក៏អត់៖
១.ចេះចាប់យកឱកាសជានិច្ច៖ យោងតាមការស្រាវជ្រាវរបស់លោក Wiseman បានឱ្យដឹងថា មនុស្សមានសំណាងភាគច្រើនមិនសូវហក់លោតនោះទេ មានន័យថា គាត់ជាមនុស្សដែលមិនសូវផ្លាស់ប្តូរការងារ រាប់អានមនុស្សដដែល បន្តដើរតាមផ្លូវដដែល ប៉ុន្តែបទពិសោធន៍ថ្មី នឹងមកដល់អ្នកនៅកន្លែងការងារ ឬនៅមនុស្សដែលយើងរាប់អាន ហើយយើងចេះចាប់យកឱកាសនោះ។
២.ស្តាប់វិចារណញាណខ្លួនឯង៖ យោងតាមការធ្វើតេស្តបុគ្គលិកលក្ខណៈបានបង្ហាញថា មនុស្សដែលមិនសូវមានសំណាង ភាគច្រើនគឺមានភាពតានតឹង គិតយូរ និងថប់បារម្ភ ការថប់បារម្ភនេះអាចនាំទៅរកការមិនសម្រេចចិត្ត។ រីឯ មនុស្សដែលមានសំណាងច្រើនតែធ្វើការសម្រេចចិត្តរហ័សដោយស្តាប់នូវវិចារណញាណរបស់ពួកគេ។
៣.មានបុគ្គលិកលក្ខណៈសុទិដ្ឋិនិយម៖ នៅក្នុងការស្រាវជ្រាវរបស់លោក Wiseman មនុស្សដែលមានសំណាងតែងតែរកឃើញអ្វីដែលវិជ្ជមាន មានន័យថា ពួកគេតែងតែស្ងប់ស្ងាត់គ្រប់ស្ថានភាពទាំងអស់ មិនថាស្ថានភាពបែបណានោះទេ ពួកគេតែងដោះស្រាយអ្វីមួយដោយសន្តិវិធី និងមិនមានក្តីរំភើប ឬតក់ស្លុតអ្វីនោះទេ។
៤.យកចិត្តទុកដាក់ជានិច្ចចំពោះរូបរាង៖ យោងតាមលោក Wiseman បាននិយាយាថា ការយកចិត្តទុកដាក់លើរូបរាងរបស់អ្នកគឺជារឿងល្អបំផុត ព្រោះសំណាងគឺនៅក្បែរអ្នកជានិច្ច ស្មារតីរបស់អ្នកនឹងក្លាយជាមនុស្សសុទិដ្ឋិនិយម និងមានសំណាងល្អច្រើន។
៥.ទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន៖ នៅពេលដែលអ្នកកំពុងដើរតាមផ្លូវ ឬកន្លែងសាធារណៈណាមួយ ហើយត្រូវបានមួយមនុស្សផ្សេងមើលមកអ្នក វាបង្ហាញថាអ្នកមានថាមពលវិជ្ជមានដែលទាក់ទាញអ្នកដទៃ៕ ប្រភព៖cafef.com










