កុមារី ជូរី ល្អហួស បានក្លាយជាម្ចាស់មកុដបវរកញ្ញាវ័យក្មេង Miss Preteen Cambodia ២០២៣ ដែលមានការពេញចិត្តយ៉ាងភ្លូកទឹកភ្លូកដីពីមហាជនចំពោះលទ្ធផលនេះ ខណៈ ល្អហួស បានជ្រើសប្រធានបទយ៉ាងចាក់ដោតពីការបៀតបៀននិងរំលោភកេរ្តិ៍ភេទលើកុមារ ដែលជំរុញឱ្យកុមារីអាយុ១៤ឆ្នាំរូបនេះគ្រងមកុដ ហើយនឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។

នៅយប់ថ្ងៃទី៥ សីហា កម្មវិធីប្រកួតប្រជែង Miss Preteen Cambodia ២០២៣ បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើ ជូរី ល្អហួស ខណៈលំដាប់រងទី១បានទៅលើ ហ្រេ្វតឌ្រីកសន អេរីកាស្កាយ និងលំដាប់រងទី២បានទៅលើ សាន សំរិទ្ធិកណ្ណិកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiecw_aEYfNoyQL4JFYvjSpXBMfQmw2J-hvNQX-oGF1dtFfPGxLasKwZKcLU4l-O-ucShCeDRMUUkze0Yn2oNWdrvbjDMkBVekHzM6JkNEv2D5PzQHZTyWjDVXHjniN136lzfqxyRCDyfCPiyd31pHLNizH5kw_LUmFykJugLF7W6jIbZWZttK-UKahqbw/s2048/365191887_286786020606616_6854903547238088014_n.jpg
អ្វីដែលកាន់តែធ្វើឱ្យមហាជនពេញចិត្តពេញថ្លើមចំពោះ ល្អហួស ដែលស័ក្តិសមជាម្ចាស់មកុដឆ្នាំ២០២៣ ដោយសារតែកុមារីដ៏ស្រស់ស្អាតរូបនេះបានសម្រេចជ្រើសយកប្រធាន «ការបៀតបៀននិងរំលោ.ភកេរ្តិ៍ភេ.ទលើកុមារ»។ ល្អហួស បានលើកឡើងថា អំពើបៀតបៀននិងការរំលោភបំពានលើកុមារជាអំពើសាហាវ ឃោរឃៅបំផុត ការបៀតបៀនគឺជាការបន្លំបំបោសអង្អែលទៅលើកុមារ ចំណែកឯការរំលោភបំពានគឺជាការបង្ខំឱ្យកុមារទៅរួមដំណេកជាមួយ រាល់ទង្វើបៀតបៀននិងការរំលោ.ភបំពានឃើញកើតមានទៅលើឪពុករំលោភកូនស្រីខ្លួនឯង ឪពុកចុងរំលោភកូនដើម ពូរំលោភក្មួយ តារំលោភចៅ និងអ្នកជិតខាងរំលោភក្មេងស្រីប្រសិនបើជាមានឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwf1ZUkmqELmig3LrM3Cff_i_v8vNm0QX7M7tKNUITGWvYjxzaonXUwLo2Wuwsak8D9gbozCWI7BhEmRv28BpaqAuH0YTk7JTddmVcq7jQ4--3NUrjldAyizYhcDzVl1IOwKMYyXRvGZ_JETWCVYg0wI0Xrn8FZIZw6cUC8hD2BOzvQ9SWigC3A9HrMk/s2048/365697388_623613226558427_3281135435327798556_n.jpg

ល្អហួស បានលើកឡើងទៀតថា អំឡុងពេលខ្លួនទៅទស្សនៈកិច្ចអង្គការAfesipដែលមានជនរងគ្រោះជាកុមារបានរងនូវអំពើបៀតបៀន។ អ្វីដែលធ្វើឱ្យ ល្អហួស មិនអាចទទួលយកបានគឺសូម្បីតែទារិកាអាយុ១៤ខែក៏រងគ្រោះអំពីការរំលោភបំពានដែរ ហើយទង្វើនេះជាស្រមោលដ៏អាក្រក់ដែលជនរងគ្រោះនៅតែដក់ជាប់នៅក្នុងអារម្មណ៍មានសម្ពាធទាំងផ្លូវកាយនិងផ្លូវចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ក៏បានពាំនាំសម្តីក្មេងស្រីម្នាក់នៅក្នុងមណ្ឌលទាំងសម្តីក្តុកក្តួលថា សូមកុំឱ្យមជ្ឃដ្ឋានជុំវិញខ្លួនកុំមានការរើសអើងទៅលើគេអី ហើយក៏មិនចង់ឃើញឪពុករបស់ខ្លួនបំផ្លាញព្រហ្មចារីកូនខ្លួនឯងហើយជាប់ពន្ធនាគារនោះទេ ហើយគេពិតជាចង់បានគ្រួសារមួយដែលមានភាពកក់ក្តៅដូចជាគ្រួសារគេដទៃទៀត។

ការលើកយកប្រធានបទដ៏ចាក់ដោតនេះមកនិយាយក្នុងកម្មវិធី ល្អហួស ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ខណៈគ្រាប់ពេជ្រថ្មីរូបនេះនឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ៕