ថ្មីៗនេះយើងបានកត់សម្គាល់ឃើញថាមេរោគអេដស៍ ឬជំងឺអេដស៍ កំពុងមានការរីករាលដាលម្តងទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ ដែលនេះធ្វើឱ្យប៉ះពាល់ដល់សេដកិច្ចសង្គម និងពិភពការងារ រួមទាំងវិស័យឯកជន និងរដ្ឋ។
អេដស៍ គឺជាប្រភេទវីរុសដែលធ្វើឱ្យប្រពន្ធ័ការពាររាងកាយមនុស្សចុះខ្សោយ។ មេរោគអេដស៏ មិនសម្លាប់មនុស្សដោយផ្ទាល់ទេ វាគ្រាន់តែធ្វើឱ្យប្រព័ន្ធការពារខ្លួនមនុស្សចុះខ្សោយ នឹងធ្វើឱ្យខ្លួនអ្នកជំងឺងាយទទួលរងនូវជំងឺកាចសាហាវផ្សេងៗ។
យោងតាមអង្គការសុខភាពពិភពលោក ទិន្នន័យចុងឆ្នាំ ២០១៤ បង្ហាញថាមានមនុស្ស ៣៧ លាននាក់កំពុងរស់នៅជាមួយវីរុសកំណាចនេះ ហើយ ១,២ លាននាក់ បានស្លាប់ ក្នុងនោះមានតែ ៥៤ភាគរយ ប៉ុណ្ណោះដែលដឹងខ្លួនថាមានជំងឺអេដស៍។
រោគសញ្ញាជំងឺអេដស៍មានដូចជា៖
១.ក្ដៅខ្លួន, ឈឺក្បាល, អស់កម្លាំងល្ហិតល្ហៃ, ឈឺសាច់ដុំ, ស្រកទម្ងន់, ហើមកូនកណ្ដុរនៅ ក, ក្លៀក, និងក្រលៀន។
២.រលាកអាងត្រគាក, ឆាប់ជាំពេលប៉ះទង្គិចហ្នឹងអ្វីមួយ, រាគជាប្រចាំ, និង ក្អកស្ងួតគ្មានមូលហេតុរយៈពេលយូរ។
៣.ដង្ហក់ និងពិបាកដកដង្ហើម, ឡើងពណ៌ស្វាយពេញមាត់ និងលើស្បែក, ហូរឈាមតាមមាត់, ច្រមុះ ,ទ្វារមាស, និងរន្ធគូទ។
៤.ឡើងកន្តួលរមាស់, វង្វេង ផ្លាស់ប្ដូរអាកប្បកិរិយា និងពិបាកប្រមូលអារម្មណ៍។
បើអ្នកមានរោគសញ្ញាទាំងបួនខាងលើនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះថាមនុស្សម្នាក់ៗអាចមានការឆ្លើយតបជាមួយវីរុសនេះផ្សេងៗគ្នា។
មូលហេតុដែលបង្កឱ្យមានជំងឺអេដស៍គឺ៖
១.ឆ្លងតាមរយៈរួមភេទដោយមិនបានការពារត្រឹមត្រូវ
២.ប្រើម្ជុល ឬថ្នាំ រួមគ្នា
៣.ចាក់សាក់ ចោះត្រចៀក
៤.ចម្លងពីម្ដាយទៅកូន ដោយការបំបៅដោះកូន
៥.ឆ្លងតាមរយៈធ្វើក្រចក ឬកាត់ក្រចកចេញឈាម
៦.ប្រឡាក់ឈាម ទឹកកាម ឬសារធាតុរាវចេញពីទ្វារមាស លិង្គ ទៅលើដំបៅចំហរ។
វិធីព្យាបាល និងវិធីការពារ៖
១.ប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់។
២.មិនត្រូវប្រើម្ជុល ឬសឺរ៉ាំងរួមគ្នា។
៣.គួរជ្រើសរើសថ្នាំពន្យារឱ្យបានរហ័សបំផុត។
៤.បើមានដៃគូរួមភេទច្រើន គួរប្រាប់ពួកគាត់ឱ្យធ្វើតេស្តរកមេរោគនេះផង។
៥.មិនត្រូវដើរប្រាប់គេពីលទ្ធផលឈាមទេ ព្រោះអាចនឹងទទួលការរើសអើង។
៦.ស្វែងរកការប្រឹក្សាលើកទឹកចិត្ត ពីគ្រូពេទ្យចិត្តសាស្ត្រ និងក្រុមផ្ដល់កំលាំងចិត្តតាមរយៈអង្គការ ឬតាមមន្ទីរពេទ្យ។
៧.កាត់បន្ថយការរួមភេទ។
៨.ហូបស្អាត ផឹកស្អាត ចៀសវាងជក់បារី ផឹកស្រា និងប្រើប្រាស់ថ្នាំញៀន។
៩.សម្រាកឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ៕










