អ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងនៅអារម្មណ៍អាណិតជាខ្លាំងចំពោះបេក្ខជន ណុន ណែត ត្រូវធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀង ព្រមទាំងបានបង្ហើបថារូបគេមិនចេះអក្សរនោះទេ តែក៏មិនបោះឡើយខំតស៊ូដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនរិះរកគ្រប់មធ្យោបាយ ដើម្បីបានប្រាក់យកមកប្រលង ប៉ុន្តែគួរឱ្យសោកស្តាយបេក្ខជនរូបនេះមិនអាចបន្តទៅវគ្គក្រោយបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0paYTmhfUs0BoJzDNgnr1GLw_7zMXH1jh-Cwn-B-R6hZP_AEZlCExrI4Nu8bydLt8Gs3LCrCFbPdTCRfgoDLmYJ7BQ-LW0UzXzwMXjK2UKmahXzP5K_U14C1my6TmyC6pE6YAceIAo552h5OWBF2k7_Z5rbF_FOog6DLsiBvdJAn6zdUgs3HCAZsy5c/s1243/image_2023-07-31_15-20-31%20(2).png

The Battles សប្តាហ៍ទី ៣ កម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូលកាលទី៣ មានទាំងបេក្ខជនជោគជ័យដែលអាចបន្តទៅវគ្គបន្តទៀត និងបេក្ខជនខ្លះទៀតត្រូវធ្លាក់ចេញពីកម្មវិធីបន្សល់នូវភាពសោកស្តាយដល់អ្នកគាំទ្រ។ ក្នុងនោះដែរ បេក្ខជន ណុន ណេត ស្ថិតនៅក្នុងក្រុម លោក ឆន សុវណ្ណរាជ កំពុងធ្វើឱ្យមហាជនអាណិតយ៉ាងខ្លាំងក្រោយពីដឹងពីប្រវត្តិតស៊ូរបស់បេក្ខជនរូបនេះ មិនចេះអក្សរក្តីតែរូបគេមិនបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibFyLiTdGE49RHLfN3qaH2NNMNlUPw4I7EczC2ubrUuT68CBfZ9swUSCaSho08-EF4HRAyIVOZmaQoT_T-kLRRbUv_SIneUYRPUO1HFFbvMiOyuIT4vGioZrar5iyYqGeLfqduk1UsvBOy2Ad8MnRJ_LZ2Mpte2pOM5q21hWBZ8On5miJKdjz-DG0YOUc/s1237/image_2023-07-31_15-20-32.png

ណុន ណែត ជាអ្នកខេត្តត្បូងឃ្មុំ មានអាយុ២៣ឆ្នាំបានចូលរួមប្រលងលើកទី១ក្នុងឆាកជីវិតដោយសារតែការស្រលាញ់លើវិស័យសិល្បៈព្យាយាមរិះរកគ្រប់មធ្យោបាយតាមដែលអាចធ្វើបានដូចជាស៊ីឈ្នួលបេះម្រេច ដាំដំឡូងជាដើម ដើម្បីមានប្រាក់កាក់យកប្រលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxhCEVjG5HDp5IdNL9lTvHgShc2uQ3xbksXQXRGn2gdGCBbE8uPOSj75la81_yAP20MTe-R1a4p4XVfwcSl-2Se_gaA8uMhipnLf0h4LGRtCB35vHjft_Mf5q1E2oTgrlBXCLe4TKvjutAYI9VIDh5_8xjSb_dHR_XoSZL9dmPhC9PaaG_vOsT9hTw8fU/s1246/image_2023-07-31_15-20-31.png

ឆ្លងផុតក្នុងវគ្គ Blind auditions បេក្ខជន ណុន ណែត ត្រូវប៉ះជាមួយបេក្ខជន សឿន មុនីរ័ត្ន ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «ព្រមឱ្យបោក ព្រមធ្វើថោក ព្រមស្រលាញ់អូន» ដែលជាសំនៀងដើមលោក ប៊ុត សីហា នៅក្នុងវគ្គ The Battles។ ជាលទ្ធផលលោក ឆន សុវណ្ណរាជ សម្រេចជ្រើសយក សឿន មុនីរ័ត្ន ដោយត្រូវបង្ខំចិត្តបោះបង់ ណុន ណែត។
បង្ហាញអារម្មណ៍ចុងក្រោយនៅក្នុងកម្មវិធី បេក្ខជនរូបនេះបានបង្ហាញថារូបគេ មិនចេះអក្សរទេ ព្រមទាំងខិតខំស៊ីឈ្នួលគេគ្រប់យ៉ាងដើម្បីមានឱកាសមកប្រលងនឹងគេ ដើម្បីឈោងចាប់ក្តីស្រមៃខ្លួនឯង។ ការបង្ហើបថាមិនចេះអក្សរ ប៉ុន្តែនៅតែជម្នះរាល់ការលំបាករួមទាំងជីវភាពខ្វះខាត រហូតអាចឈានដល់ដំណាក់កាលនេះធ្វើឱ្យមហាជនអាណិតបេក្ខជនរូបនេះយ៉ាងខ្លាំង រួមទាំងសង្ឃឹមថា ណុន ណែត នឹងមានសំណាងល្អ អាចមានឱកាសបន្តលើវិថីសិល្បៈដែលជាក្តីស្រមៃរបស់គេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSt4QkLftDg4QH_4pYjqkE4s2LLEKn0TX4DLE4yB-iJjMC1Iv_tZUIBqQauYmaKSPjZAnJfVENYeroaABPbLQHhua6ZsRVUYCpgjieL5yRShT9oQzEQTYCUvO-BgPXWCN9pqtFqMmeGKE47tpb_opUmFiaY2Feo41ch6giUtwvboNBlapIrzSyEr6yCAs/s1237/image_2023-07-31_15-23-18.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6hm7FdI-Mo-zbnfnHpGsRhp3zYm-BPlu6Kho1X55lnmqZ3bWpnhSp6MR4Dxs6Y79oYr1B1N7MC-c4sc_FGsdQTXNhQjHir88zA8h0mQmLEfV3Vw-Yylfc3QPXqz4eYggxvIU6yGL0pfq_Kg4ng62KI_DCpD_wg39C9VgJnTFO8PsjjNQHF5bO9p_QE8/s1244/image_2023-07-31_15-23-17.png