បបូរមាត់ទន់និងមានពណ៌ក្រហមតិចៗគឺជាអ្វីដែលនារីគ្រប់រូបចង់បាន វាមិនត្រឹមតែធ្វើឱ្យមុខមាត់អ្នកមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏ជាសញ្ញាមួយដែលបង្ហាញថាបបូរមាត់របស់អ្នកមានសុខភាពល្អផងដែរ។ ខាងក្រោមនេះគឺជាវិធី ៥ យ៉ាងជួយឱ្យបបូរមាត់របស់អ្នកមានពណ៌ក្រហមដោយធម្មជាតិ៖

១.បន្ថែមសំណើមដល់បបូរមាត់៖ ជាដំបូង នារីៗត្រូវយកចិត្តទុកដាក់បន្ថែមសំណើមដល់បបូរមាត់ជាមុនសិន ដោយលាបក្រែមបបូរមាត់ឱ្យបានញឹកញាប់ប្រហែល ៣-៤ ដងក្នុងមួយថ្ងៃ ដើម្បីការពារបបូរមាត់មិនឱ្យស្ងួត និងប្រេះ។

២.ដុសបបូរមាត់ជាមួយច្រាសដុសធ្មេញ៖ សម្រាប់នារីៗគួរប្រើច្រាសដុសធ្មេញទន់ ត្រាំទឹកក្តៅឧណ្ហៗ រួចជូតបបូរមាត់របស់អ្នកថ្នមៗរយៈពេល ១-២ នាទី ដើម្បីជួយកម្ចាត់ស្បែកស្ងួត ប្រេះនៅលើបបូរមាត់ និងធ្វើឱ្យបបូរមាត់ក្រហម។The Perfect Natural Red Lipstick For Every Skin Tone - Clean Beauty Co

៣.ទឹកក្រូចឆ្មារ៖ ទឹកក្រូចឆ្មារគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកំចាត់ពន្លឺព្រះអាទិត្យនៅលើបបូរមាត់របស់អ្នកនិងធ្វើឱ្យមានពណ៌ក្រហមបែបធម្មជាតិ ដោយយកទឹកក្រូចឆ្មារលាបលើបបូរមាត់ថើរៗ រួចទុកចោល ១ ទៅ ២ នាទីជាការស្រេច។

៤.ត្រសក់៖ ប្រសិនបើអ្នកចង់ធ្វើឱ្យបបូរមាត់របស់អ្នកមានសំណើមនិងមានពន្លឺ ត្រសក់អាចជួយអ្នកបាន ដោយអ្នកគ្រាន់តែចិតត្រសក់ជាចំនិតស្តើងៗ រួចយកម៉ាស្សាថ្នមៗលើបបូរមាត់ ហើយព្យាយាមធ្វើបែបនេះក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងឃើញពីភាពខុសគ្នាលើបបូរមាត់របស់អ្នកយ៉ាងពិតប្រាកដ។

៥.ទឹកឃ្មុំ៖ ទឹកឃ្មុំជួយរក្សាបបូរមាត់ឱ្យមានសំណើមនិងមានសុខភាពល្អ។ អ្នកអាចប្រើទឹកឃ្មុំនិងស្ករខាប់ដើម្បីដុសខាត់លើបបូមាត់រួចទុកចោល ១-២ នាទី ការដុសខាត់នេះនឹងធ្វើឱ្យបបូរមាត់របស់អ្នកឡើងពណ៌ក្រហម និងទន់រលោង៕Honey for Chapped Lips: The Benefits + How to Use It – Gisou ប្រភព៖sanook