នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖”សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិអាណត្តិទី៧ នោះឡើយ ដោយសម្តេចនឹងកាន់តំណែងផ្សេងចំនួន ៣ជាជំនួសវិញ”។
ក្រោយលាលែងតំណែងនាយករដ្ឋមន្ត្រី នឹងកាន់តំណែងចំនួន ៣ ទី១ ប្រធានបក្សប្រជាជនកម្ពុជា ទី២ប្រធានព្រឹទ្ធសភា និងដើរតួនាទីជាប្រមុខរដ្ឋស្ដីទី ករណីព្រះមហាក្សត្រដែលជាប្រមុខរដ្ឋ មានព្រះរាជកិច្ចត្រូវយាងចេញពីប្រទេស ដោយឡែកទី៣ សម្ដេចតេជោ នឹងកាន់ជាប្រធានឧត្តមក្រុមប្រឹក្សារាជសម្បត្តិផងដែរ។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបន្ត នៅថ្ងៃទី២២ ខែសីហា ដោយត្រូវចូលទៅស្បថមុខព្រះមហាក្សត្សនៅថ្ងៃទី២១ ខែសីហា ជាមុនសិន៕










