LISA សមាជិកក្រុម BLACKPINK បន្តបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់នាងមិនធម្មតា មានវត្តមាននៅលើវេទិកាតន្ត្រីផ្សេងៗ បើទោះបីជាអាល់ប៊ុមទោលរបស់តារាចម្រៀងរូបនេះបានទម្លាក់តាំងពីឆ្នាំ២០២១ក្តី។BLACKPINK star Lisa 'couldn't sing' for a long time during 'tough' period  with band

តាមការចុះរបស់សារព័ត៌មាន allkpop នៅថ្ងៃទី២៥ ខែកក្កដា នេះបានឱ្យដឹងថា បទ “Money” របស់ Lisa គឺជាបទចម្រៀងទោលតែមួយគត់របស់ Kpop ដែលអាចទទួលបាន Gold Single ពី SNEP នៅប្រទេសបារាំង ជាមួយនឹងការទាញយកនិងស្ទី្រមចំនួន ១៥ លានដងលើបទចម្រៀងនេះ។LISANATIONS on Twitter: "#LISA becomes the FIRST ever K-pop soloist in  history to have multiple GOLD certified singles in France. Her songs #MONEY  and #SG both have 15,000,000 equivalent streams in the

បន្ថែមពីលើនេះ សមិទ្ធផលខាងលើនេះ Lisa សម្រេចបានដោយកំពូលតារាជាមួយនឹងស្នាដៃនាពេលថ្មីៗនេះនោះគឺក្លាយជាសិល្បករកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលទទួលបានវិញ្ញាបនបត្រមាសជាច្រើននៅប្រទេសបារាំង ចាប់តាំងពីបទចម្រៀង “SG” សហការជាមួយ DJ Snake, Megan Thee Stallion និង Ozuna ។LISA becomes the FIRST ever K-pop soloist in history to have multiple GOLD  certified singles in France. Her songs #MONEY and #SG both have… | Instagram

បន្ទាប់ពីឃើញឥទ្ធិពលនេះហើយអ្នកគាំទ្ររបស់ Lisa ស្ងើចសរសើរតារាចម្រៀងរូបនេះយ៉ាងខ្លាំងដែលអាចទទួលបានលទ្ធផលនេះក្នុងនាមជាតារាចម្រៀងកូរ៉េដែលក្តោបឱកាសទទួលបានវិញ្ញាបនបត្រមាសជាច្រើននៅប្រទេសបារាំងរួមទាំងទទួលបានពានរង្វាន់ជាច្រើនទៀតសម្រាប់សមាជិក BLACKPINK រូបនេះ៕BLACKPINK's Lisa to feature on BIGBANG's Taeyang's album