រដ្ឋធានីមូស្គូ៖ ក្រុមរបស់មន្រ្ដីអ៊ុយក្រែន បានរាយការណ៍ អំពីការវាយប្រហារ ដោយដ្រូនទៅលើរដ្ឋធានីមូស្គូ ក្រោយពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រកាស អំពីការវាយប្រហារសងសឹក បន្ទាប់ពីការវាយប្រហារទៅលើស្ពានឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី បានរឹបអូសយក ដោយគ្មានការបង្ហូរឈាម កាលពីអំឡុងឆ្នាំ២០១៤។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ថា មន្រ្ដីរដ្ឋាភិបាលក្រុងកៀវ បានប្រាប់ដល់ CNN ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានប្រើប្រាស់ដ្រូន វាយប្រហារទៅលើរដ្ឋធានីមូស្គូ កាលពីព្រឹក ថ្ងៃចន្ទ។ រីឯទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានទទួលខុសត្រូវ ចំពោះប្រតិបត្តិការ តាមអ្វីដែលរុស្ស៊ី បានពិពណ៌នា ថា វាជាការវាយប្រហារភេរវកម្មរបស់របបក្រុងកៀវ។Russia Says Ukrainian Drones Hit Central Moscow, Crimea - The Moscow Times

បើទោះជាយ៉ាងណា មន្រ្ដីរូបនេះ បានសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ព្រោះតែពួកគេមិនមានសិទ្ធិ និយាយជាសាធារណៈ ជុំវិញការវាយប្រហារនេះ។

លោក ស៊ើហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃចន្ទ ថា ឧបទ្ទវហេតុនេះ បានបង្កឡើង ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់រដ្ឋាភិបាលក្រុងកៀវ ព្រោះអ៊ុយក្រែន កំពុងតែព្យាយាម បង្កើតសង្រ្គាម ចូលមកកាន់តែជិត ដល់ផ្ទះរបស់ប្រជាជនរុស្ស៊ី។ ប៉ុន្ដែឧបទ្ទវហេតុនោះ មិនបានបណ្តាលឱ្យមានការខូចខាត ឬ ធ្វើឲ្យមានមនុស្ស រងរបួសធ្ងន់ធ្ងរនោះឡើយ។Russia Blames Ukraine for “terrorist” Drone Attack on Moscow - The Japan  News

ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា ដ្រូនចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់។ រីឯរដ្ឋាភិបាលក្រុងកៀវ កាលពីព្រឹក ថ្ងៃចន្ទ បានប៉ុនប៉ង ប្រើប្រាស់ដ្រូន វាយប្រហារ ពប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងមូស្គូ។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីល្ងាច ថ្ងៃចន្ទ ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានដំណើរការ ប្រកបដោយជោគជ័យ។ ដ្រូនទាំងនោះ ត្រូវបានបាញ់ទម្លាក់ នៅថ្ងៃនេះ។Russia news: Moscow building goes up in flames after being struck by Ukrainian  drone

ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ដល់អ៊ុយក្រែន កាលពីថ្ងៃចន្ទ អំពីការវាយប្រហារ ដោយដ្រូន ចំនួន១៧គ្រឿង ប្រឆាំងនឹងតំបន់គ្រីមៀ (Crimea) គ្រប់គ្រងដោយរុស្ស៊ី។ ប៉ុន្ដែដ្រូនទាំងអស់នោះ ត្រូវបានប្រព័ន្ធការពាររបស់រុស្ស៊ី បាញ់ទម្លាក់ ប្រកបដោយជោគជ័យ៕Russia accuses Ukraine of 'terrorism' after drone strike near Moscow army  HQ | The Straits Times