Jungkook ជាសមាជិកក្រុម BTS ដែលពេញដោយទេពកោសល្យលើវិស័យតន្រ្តីបើនិយាយពីរូបសម្រស់វិញគឺថាស្រស់សង្ហាតែម្តងដែលមាននារីៗជាច្រើនប៉ងប្រាថ្នាចង់ធ្វើជាគូស្នេហ៍។ប្រសិនជាចង់បានបេះដូងរបស់តារាចម្រៀងល្បីឈ្មោះរូបនេះតើត្រូវមានចំណុចអ្វីខ្លះ? ហើយដឹងទេថា Jungkook ធ្លាប់និយាយអ្វីខ្លះក្នុងទំនាក់ទំនងស្នេហារបស់គេ?Jungkook | BTS member Jungkook admits to feeling more pressure during solo  performances, having low self-esteem - Telegraph India

១. ប្រភេទមនុស្សស្រីដែល Jungkook ពេញចិត្ត
Jungkook ធ្លាប់បានប្រាប់ថា ចរិតមនុស្សស្រីដែលគេពេញចិត្តនោះគឺជាមនុស្សដែលមានរាងកាយមាំមួន ឆ្លាតវៃ និងមានជើងស្អាត ចេះធ្វើម្ហូប ពូកែច្រៀង និងចូលចិត្តប្រកួតប្រជែង។ បន្ថែមពីលើនោះគឺចង់បានមិត្តស្រីដែលមានកម្ពស់ទាបជាងលោក ។ ជាឧទាហរណ៍ជាក់ស្តែងមនុស្សស្រីមានចរិតលក្ខណៈដូចជា តារាចម្រៀង IU និងតារាសម្ដែង Emma Watsonជាដើម។Jungkook still doesn't think he's a 'giant pop star' despite massive BTS  success - CNA Lifestyle

២. Jungkook ចង់សាកបទពិសោធស្នាមថើបជាមួយមិត្តស្រីដូចក្នុងរឿងមួយ
នៅក្នុងបទសម្ភាសន៍មួយ Jungkook ត្រូវបានគេសួរថាតើមានឈុតឆាកក្នុងភាពយន្តដែលរូបគេចង់ជួបក្នុងជីវិតពិតឬអត់?ពេលនោះតារាប្រុសរូបនេះបានឆ្លើយថា គេចង់សាកបទពិសោធការថើបក្នុងឈុតមួយពីរឿង Love 911។BTS' Jungkook shares two new remixes of 'Seven'

៣. ការគេងរបស់ Jungkook សំខាន់ជាងការណាត់ជួប
នៅក្នុងបទសម្ភាសន៍ជាមួយ Dave Holmes សមាជិកក្រុម BTS ត្រូវបានគេសួរសំណួរយ៉ាងទូលំទូលាយមួយចំនួនក្នុងទំនាក់ទំនងស្នេហា ខណៈ Jungkook បានចែករំលែកថាការគេងគឺសំខាន់សម្រាប់រូបគេនាពេលនេះព្រោះគេមិនមានពេលណាត់ជួបនោះទេ៕