ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែកក្កដា តុលាការធម្មនុញ្ញបានបើកកិច្ចប្រជុំពិភាក្សាមួយ គឺករណីគណៈកម្មការរៀបចំការបោះឆ្នោតសូមឱ្យតុលាការធម្មនុញ្ញធ្វើការសម្រេចតាមមាត្រា៨២ នៃរដ្ឋធម្មនុញ្ញថា សមាជិកភាពនៃសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី នឹងបញ្ចប់តួនាទី តាមរដ្ឋធម្មនុញ្ញមាត្រា១០១ (៦) ស្របតាមមាត្រា៩៨ (៣) ដែរឬទេ ។ ចុងក្រោយ តុលាការនេះក៏បានសម្រេចចិត្តដកតួនាទីលោក Pita Limjaroenrat ចេញពីសមាជិកសភា នៅថ្ងៃដដែលនេះ ។Thai PM candidate Pita willing to let ally form government | The Japan Times

គណៈកម្មការរៀបចំការបោះឆ្នោត និងអ្នកដាក់ញត្តិបានដាក់សំណើស្នើឱ្យតុលាការនេះពិចារណាករណីលោក Pita Limjaroenrat សមាជិកសភាតំណាងរាស្ត្រ ដែលបានកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន ITV ដំណើរការអាជីវកម្មកាសែត ឬប្រព័ន្ធផ្សព្វផ្សាយនានា ។ នេះជាមូលហេតុធ្វើឱ្យសមាជិកភាពនៃសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita Limjaroenrat បានបញ្ចប់តាមរដ្ឋធម្មនុញ្ញមាត្រា១០១ (៦) ស្របតាមមាត្រា៩៨ (៣) ។ តុលាការធម្មនុញ្ញបានសម្រេចឱ្យលោក Pita Limjaroenrat ចាកចេញពីតួនាទីនេះ រហូតដល់តុលាការធម្មនុញ្ញសម្រេចតាមមាត្រា៨២ ហើយតំណែងជាសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita ត្រូវបានបញ្ចប់ គិតចាប់ពីតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចនេះ ។Thailand elections: Top court suspends prime minister hopeful Pita  Limjaroenrat as a lawmaker over shareholding case | CNN

តុលាការធម្មនុញ្ញបានឱ្យអ្នករងការចោទប្រកាន់ (គឺលោក Pita Limjaroenrat) ដាក់លិខិតស្រាយបំភ្លឺចំពោះការចោទប្រកាន់នេះមកកាន់តុលាការធម្មនុញ្ញ ត្រឹមរយៈពេល១៥ថ្ងៃ ។ តុលាការធម្មនុញ្ញបញ្ជាក់ថា ការបំពេញតួនាទីរបស់អ្នករងការចោទប្រកាន់ គឺអាចធ្វើឱ្យកើតបញ្ហាផ្នែកច្បាប់ និងការប្រឆាំងជំទាស់ដល់ការបំពេញការងារសំខាន់ក្នុងកិច្ចប្រជុំរដ្ឋសភា និងកិច្ចប្រជុំសភាតំណាងរាស្ត្របាន ។ ហេតុនេះ លោក Pita Limjaroenrat នឹងគ្មានតួនាទីជាសមាជិកសភាតំណាងរាស្ត្រ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ តទៅ រហូតដល់តុលាការធម្មនុញ្ញធ្វើសេចក្តីសម្រេច ។Thailand's Move Forward Party leader falls short in vote for prime minister

នៅថ្ងៃទី១៩ ខែកក្កដា នេះដែរ គេសង្កេតឃើញលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី បានដើរចេញពីសាលប្រជុំសភា
ភ្លាមៗផងដែរ ក្រោយពីតុលាការធម្មនុញ្ញដកតួនាទីលោកពីសមាជិកសភាតំណាងរាស្ត្រ ៕ ប្រភព ៖ Bangkok biznews