នៅលើបណ្តញសង្គមការបង្កើតមាតិកាមានរបៀបផ្សេងៗគ្នាទៅតាមចំណង់ចំណូលចិត្តក្នុងនោះការផាត់មុខ (Make Up) តុបតែងខ្លួនតាមតារាល្បីៗដូចជាតារា K-pop , អឺរ៉ុប ជាដើមក៏ជាមាតិកាមួយទទួលបានការគាំទ្រពីអ្នកលេងបណ្តាញសង្គមផងដែរ។ ជាក់ស្តែងយុវតីខ្មែរមួយរូបនេះបានបង្កើតមាតិកាតុបតែងខ្លួនទៅនឹងតារាល្បីៗជាច្រើនរូប ខណៈថ្មីៗនេះបាន Make Up ដូច ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9y1CF0QbhC3snCBFfCRp0YLDpDB8O_2zetDKxuK05jVtInij8XW7ldnzDjJCopcUXeVhvuRv4DEyIfeRzu9PlXi8d75nWaS9Gr2OEvOjp_pvnfOlC1xvhAKlLBO259UDbZWhwX9dqwTSc_-ePJ-MlF8efAw0vNt_i-djJ_3UmdavAX8USk7sQR2wUVAM/s2048/image_2023-07-13_10-35-17%20(2).png

រូបភាពរបស់កញ្ញា ពេជ្រ វត្តី ស្ថិតក្នុងសំលៀកបំពាក់ពណ៌ផ្កាឈូក ទម្លាក់សក់ស្ទាយ៍ទឹករលក អមជាមួយបូរផ្កាពណ៌ផ្កាឈូកសនៅកពិតជាស្រស់ស្អាតណាស់គួរជាទីគយគន់។ រូបភាពនេះទៀតសោត នៅលើគណនីទិកតុកមួយឈ្មោះ MA MA បានបង្ហាញពីការផាត់មុខ Make Up ឱ្យដូច ពេជ្រ វត្តី ហើយរូបភាពនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅសរសើរពីទឹកដៃផាត់មុខរបស់យុវតីខាងលើថានាងពូកែណាស់។ ក្នុងនោះដែរ ពេជ្រ វត្តីផ្ទាល់ក៏បានចូលទៅខំមិនលើវីដេអូរបស់ MA MA ពោលសរសើរថាស្រស់ស្អាតដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4rzfBLQy3Abrm4rDvLfeEa7ORERGQd9QEGu9KUf0d0KTkGi4PlHHTem6NZmFgROJ-PT1Ikv7mZ7hMLSRzyBLP_5RViwD3XRF4zcxey1uUdDMEL6UyBloi_N-pOzhyauuPTrOsHxTuYI2C6v_P4ybfJRw8J8KZH0RkUVQ7_pNoa5bDhojTaIlXZG8RIDo/s2048/image_2023-07-13_10-35-18.png

ដោយសារស្នាដៃយុវតីខាងលើ Make Up មានលក្ខណៈស្រដៀងខ្លាំងទៅហ្នឹងម្ចាស់ដើមមានអ្នកគាំទ្រជាច្រើនបានស្នើឱ្យនាងតុបតែងខ្លួនទៅហ្នឹងតារាផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា យុវតីខាងលើនេះមិនត្រឹមតែតុបតែងខ្លួនដូច ពេជ្រ វត្តី ប៉ុណ្ណោះទេតែក៏បាន Make Up តាមតារាផ្សេងទៀតមានដូចជា ទេព បូព្រឹក្ស , Jimmy , Jisoo, Jennie និងតារាស្រី មាន សូនីតា ជាដើម៕

@mama475146

#pichvoteysaravody❤️ #Makeup #makemefamous #tiktokkhmer #cambodia

♬ សំឡេងដើម – ????✨ – Hi’faye????