Home ព័ត៌មានអន្តរជាតិ ទីប្រឹក្សាជាតិអាមេរិក ប្រៀបធៀប រវាងហានិភ័យគ្រាប់បែកចង្កោម និងគ្រោះថ្នាក់ពីការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន

ទីប្រឹក្សាជាតិអាមេរិក ប្រៀបធៀប រវាងហានិភ័យគ្រាប់បែកចង្កោម និងគ្រោះថ្នាក់ពីការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន

78
0

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរងនូវការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋាននានា នៅលើពិភពលោក ជាពិសេស ក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ ជុំវិញការផ្គត់ផ្គង់គ្រាប់បែកចង្កោម ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ សេតវិមាន ក៏បានចេញមុខ មកការពារនូវការសម្រេចចិត្តរបស់ខ្លួន។

សារព័ត៌មាន Defense News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថ្មីៗនេះ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់គ្រាប់បែកចង្កោម ទៅដល់ប្រទេអ៊ុយក្រែន ដោយបានប្តេជ្ញា ថា សហរដ្ឋអាមេរិក នឹងមិនទុកឱ្យអ៊ុយក្រែន នៅដោយគ្មានកិច្ចការពារនោះឡើយ។ រីឯរដ្ឋាភិបាលក្រុងកៀវ ក៏បានសន្យា ថា នឹងប្រើប្រាស់គ្រាប់បែកដ៏ចម្រូងចម្រាស ដោយការប្រុងប្រយ័ត្នបំផុត។How Jake Sullivan, Biden's Future NSC Chief, Wants to Reshape U.S. Foreign  Policy

ការសម្រេចចិត្តផ្ដល់ជំនួយយោធាលើកទី៤២របស់សហរដ្ឋអាមេរិក រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមនោះ បានកើតឡើង នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី ខណៈលោកប្រធានាធិបតី ចូ បៃដិន ទំនងជាប្រឈមមុខនឹងសំណួរជាច្រើន មកពីសម្ពន្ធមិត្ត ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក បញ្ជូនអាវុធបែបនេះ ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ ជាង២ភាគ៣ បានចូលរួមនៅក្នុងអនុសញ្ញា ហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាអាចបណ្តាលឲ្យជនស៊ីវិលស្លាប់ច្រើន។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែប្រឈមមុខជាមួយនឹងប្រតិកម្មផ្សេងៗគ្នា មកពីសភា ដោយសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ខ្លះ រិះគន់ ខណៈសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ខ្លះ បានគាំទ្រ។

លោក ជេក ស៊ូលលីវ៉ាន់ ទីប្រឹក្សាសេតវិមាន បានគាំទ្រដល់ការសម្រេចចិត្តនេះ ដោយបាននិយាយ ថា សហរដ្ឋអាមេរិក នឹងបញ្ជូនគ្រាប់បែកចង្កោម ដែលជាប្រភេទមានគ្រាប់បែកតូចៗតិចជាងមុន នឹងមិនអាចផ្ទុះបាន។ គ្រាប់មិនទាន់ផ្ទុះ ជាញឹកញាប់ នៅសមរភូមិប្រយុទ្ធ និង តំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើន បានសម្លាប់មនុស្ស ដោយអចេតនា។Russia-Ukraine war: List of key events, day 503 | Russia-Ukraine war News |  Al Jazeera

លោកទីប្រឹក្សា រូបនេះ បានបញ្ជាក់ ថា «យើងទទួលស្គាល់ ថា គ្រាប់បែកចង្កោម បង្កហានិភ័យនាំឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈវាមិនទាន់ផ្ទុះ។ ប៉ុន្តែអ្វីដែលមានហានិភ័យដ៏ធំជាងនេះ សម្រាប់គ្រោះថ្នាក់ដល់ជនស៊ីវិល ប្រសិនបើកងទ័ព និង រថក្រោះរបស់រុស្ស៊ី វាយលុកចូលមកលើទីតាំងរបស់អ៊ុយក្រែន ហើយដណ្តើមយកទឹកដីអ៊ុយក្រែន បន្ដទៀត ហើយបណ្តេញជនស៊ីវិលរបស់អ៊ុយក្រែន ចេញបន្ថែមទៀត ព្រោះអ៊ុយក្រែន មិនមានកាំភ្លើងធំគ្រប់គ្រាន់។ ដូច្នេះ យើងក៏មិនអាចអត់ឱនឲ្យ សម្រាប់សកម្មភាពបែបនេះដែរ»។

លោក ខូលីន ខល (Colin Kahl) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន នឹងផ្ដល់គ្រាប់បែកចង្កោមដ៏ទំនើបយ៉ាងច្រើន ដែលមានកម្រិតគ្រោះថ្នាក់ទាប ទៅអ៊ុយក្រែន។ គ្រាប់បែកទាំងនេះ បានតេស្ដសាកល្បង ចំនួន៥លើករួចមកហើយ ចន្លោះពីឆ្នាំ១៩៩៨ និង ២០០០ ហើយសហរដ្ឋអាមេរិក មានទំនុកចិត្ត លើអត្រាការមុនផ្ទុះក្រោម២,៣៥ភាគរយ។Russia-Ukraine war: List of key events, day 498 | Russia-Ukraine war News |  Al Jazeera

រហូតមកដល់ពេលនេះ មានប្រទេសជាង១២០ បានចូលរួម នៅក្នុងអនុសញ្ញា ពាក់ព័ន្ធនឹងការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដោយបានព្រមព្រៀង មិនប្រើប្រាស់ ផលិត ផ្ទេរ ឬ ស្ដុកអាវុធបែបនេះ។ ដោយឡែក សហរដ្ឋអាមេរិក រុស្ស៊ី និង អ៊ុយក្រែន គឺស្ថិតក្នុងចំណោមប្រទេសមិនចុះហត្ថលេខា។Russia plans to continue its 'operation' in Ukraine till achieving all goals

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ជំនួយថ្មីរបស់សហរដ្ឋអាមេរិក ចំនួន៨០០លានដុល្លារ ក៏រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម រថពាសដែក Bradley (Bradley) រថចម្បាំងដឹកកងទ័ព ហើយគ្រាប់រំសេវសម្រាប់កាំភ្លើងផ្លោង Howitzer និង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាយម៉ាស ផងដែរ។ បើគិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាដល់ក្រុងកៀវ មានទំហំទឹកប្រាក់ ជាង៤០ពាន់លានដុល្លារ៕