Home ព័ត៌មានអន្តរជាតិ តើអ្នកដឹងទេ? គំនូរម៉ូណាលីសាដ៏ល្បីល្បាញ គូរដោយអ្នកណា?

តើអ្នកដឹងទេ? គំនូរម៉ូណាលីសាដ៏ល្បីល្បាញ គូរដោយអ្នកណា?

217
0

រូបគំនូរម៉ូណាលីសា (Mona Lisa) គឺជារតនសម្បត្តិដ៏មានតម្លៃមួយក្នុងសម័យរ៉ឺណេស្សង់ (Renaissance) ហើយទោះកន្លងទៅអស់រយៈពេលជាង ៥០០ ឆ្នាំទៅហើយក្ដី ក៏រូបគំនូរដ៏ល្អវិចិត្រនេះនៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ដូច្នេះហើយតើគំនូរម៉ូណាលីហ្សាត្រូវបានគូរឡើងនៅឆ្នាំណា ដោយវិចិត្រកររូបណា?What Made Leonardo da Vinci a Genius?

វិចិត្រករដែលមានសមត្ថភាពអាចគូរគំនូរម៉ូណាលីហ្សាដ៏ល្អប្រណីតនេះ គឺមានឈ្មោះថា លេអូណាដូ ដាវិនស៊ី (Leonardo DaVinci)។ លោកកើតនៅគ្រិស្ដសករាជឆ្នាំ ១៤៥២ ក្នុងបុរីរដ្ឋហ្វ្លរ៉ង់ (Republic of Florence)។ ដាវិនស៊ី ចូលចិត្តគូររូបតាំងពីកុមារភាពមកម្លេះ ហើយគំនូរដែលលោកគូរ ភាគច្រើនសុទ្ធតែដូចរូបពិតៗតែម្តង។ ទេពកោសល្យនេះបានជួយឱ្យលោកបានក្លាយជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការកសាងវឌ្ឍនភាពជូនសង្គមក្នុងសតវត្សទី ១៤-១៧។Mona Lisa - Wikipedia

លោកបានចាប់ផ្ដើមការងារគូរគំនូរម៉ូណាលីសា ក្នុងគ្រិស្ដសករាជឆ្នាំ ១៥០៣ ដោយរូបគំនូរនេះត្រូវបានគេចាត់ទុកថាជាគំនូរដ៏ល្បីល្បាញបំផុតក្នុងចំណោមស្នាដៃទាំងអស់របស់លោក ដាវិនស៊ី ដោយលោកបានចំណាយពេលដល់ទៅបួនឆ្នាំ ក្នុងការគូរគំនូរដ៏ល្អវិចិត្រមួយនេះ មានន័យថា រហូតដល់គ្រិស្ដសករាជ ១៥០៧ ទើបលោកបានបញ្ចប់ការគូរគំនូរនេះ។
គួរបញ្ជាក់ដែរថា រូបគំនូរម៉ូណាលីសា គឺជាគំនូរដែលមានទ្រង់ទ្រាយ ការតុបតែងប្រកបដោយភាពប៉ិនប្រសប់គួរឱ្យស្ងើចសរសើរក្រៃលែង។ ភាពអស្ចារ្យមួយទៀតរបស់គំនូរនេះ គឺបានបង្កប់នូវអាថ៌កំបាំងជាច្រើន សូម្បីតែអ្នកស្រាវជ្រាវបច្ចុប្បន្នក៏មិនទាន់ដោះប្រស្នានោះបានដែរ៕