Home ព័ត៌មានអន្តរជាតិ នាវាផ្ទុកយន្ដហោះអាមេរិក ត្រឹមមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី Zircon មិនអាចបាញ់ពន្លិចបានទេ

នាវាផ្ទុកយន្ដហោះអាមេរិក ត្រឹមមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី Zircon មិនអាចបាញ់ពន្លិចបានទេ

137
0

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាផ្ទុកយន្ដហោះដ៏ទំនើប ដើរដោយថាមពលនុយក្លេអ៊ែរ រហូតដល់១១គ្រឿង សម្រាប់ចល័តកងទ័ព នៅពាសពេញពិភពលោក ប៉ុន្ដែឥឡូវនេះ ក្រុមអ្នកវិភាគជាច្រើន បានលើកឡើង ថា មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី ប្រភេទ Zircon នឹងមិនងាយបាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក បាន ដោយងាយៗនោះឡើយ។USS Theodore Roosevelt (CVN-71) - Wikipedia

សារព័ត៌មាន Bulgarian Military បានចេញផ្សាយ កាលពីដើមខែកក្កដា ថា ព្រឹត្តិការណ៍ក្នុងរយៈពេល១៣ខែចុងក្រោយ នៅតំបន់អឺរ៉ុប បានផ្តល់ឱកាសដល់ក្រុមអ្នកវិភាគជាច្រើន ផ្តល់យោបល់ លើលទ្ធភាព និង សមត្ថភាពរបស់ប្រទេសមហាអំណាចសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន។ បើទោះជាបច្ចុប្បន្ន មិនមានការចង្អុល បង្ហាញអំពីការប្រឈមមុខគ្នា ដោយផ្ទាល់ រវាងប្រទេសមហាអំណាចទាំងនេះក្ដី ក៏ក្រុមអ្នកជំនាញ កំពុងតែស្វែងរកចម្លើយ សម្រាប់សំណួរជាច្រើន។ ប្រទេសមហាអំណាចមួយ នៅក្នុងចំណោមចំណោមមហាអំណាចទាំងនេះ គឺជាសមត្ថភាពរបស់នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក។

ចម្ងល់តែងតែកើតមានឡើង ជាហូរហែ នាពេលកន្លងម នៅត្រង់ ថា តើមីស៊ីលប៉ុន្មានគ្រាប់ ទើបអាចបាញ់ពន្លិចនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក បាន? បញ្ហានេះ ពាក់ព័ន្ធជាច្រើន តែងតែលើកឡើងជារៀងរាល់ឆ្នាំ។ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់កងទ័ពជើងទឹករបស់ប្រទេសមហាអំណាចកំពូលមួយនេះ។ រហូតមកដល់ពេលនេះ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាផ្ទុកយន្តហោះចំនួន១១គ្រឿង ហើយត្រូវបានគេចាត់ទុក ថា ជាកងនាវាចម្បាំងដ៏ធំបំផុត នៅក្នុងពិភពលោក ខណៈសហរដ្ឋអាមេរិក កំពុងតែសម្លឹងមើលលើគម្រោងថ្មី សម្រាប់ការបង្កើតនាវាផ្ទុកយន្ដហោះចម្បាំងថ្មីបន្ថែមទៀត។Aircraft carrier - Wikipedia

សហរដ្ឋអាមេរិក បានប្រើប្រាស់នាវាផ្ទុកយន្តហោះរបស់ខ្លួន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ នៅក្នុងការប្រយុទ្ធទ្រង់ទ្រាយធំដ៏ពិតប្រាកដ។ ដូច្នេះហើយ ទើបសហរដ្ឋអាមេរិក ដឹងពីបទពិសោធន៍ផ្ទាល់ខ្លួន អំពីអ្វីដែលសំខាន់ ចំពោះការរស់រានមានជីវិតរបស់នាវាផ្ទុកយន្តហោះ រួមមាន ទី១-នាវាផ្ទុកយន្តហោះ ត្រូវបានការពារដោយបន្ទះដែកធន់នឹងកម្លាំងវាយប្រហារដ៏ខ្លាំង។ តួនាវាត្រូវធ្វើពីដែកសន្លឹក។ ទី២-ដោយសារទំហំរបស់វា ទើបធ្វើឲ្យនាវាផ្ទុកយន្តហោះ មានរឹមដ៏អស្ចារ្យ ហើយស្ទើរតែមិនអាចបាញ់ពន្លិចបាន។ ទី៣-ប្រព័ន្ធការពារសំខាន់ៗទាំងអស់ ត្រូវបានចម្លង នៅលើនាវាផ្ទុកយន្តហោះ ដូចជា ការគ្រប់គ្រងជាដើម។ ទី៤-រោងចក្រថាមពលនុយក្លេអ៊ែរ និង សព្វាវុធមានទីតាំងនៅជ្រៅ ក្នុងផ្នែកក្រោមទឹក ហើយវាត្រូវបានការពារដោយគ្រឿងសឹកដ៏មានឥទ្ធិពលបំផុត។Russian Zircon hypersonic missile. Real threat or a PR stunt? - Robert  Lansing Institute

ក្រុមអ្នកជំនាញ អ្នកវិភាគ និង អ្នកវិទ្យាសាស្រ្ដនយោបាយជាច្រើន បាននិយាយ ថា ប្រសិនបើមានតម្រូវការវាយប្រហារ ទៅលើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នោះ នឹងមានន័យ ថា សង្រ្គាមនុយក្លេអ៊ែរ បានចាប់ផ្តើមឡើងហើយ។ សព្វថ្ងៃនេះ យើងមើលឃើញ ថា វាមិនងាយស្រួលប៉ុន្មានទេ នៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមទស្សនៈភូមិសាស្ត្រនយោបាយ។Russia's hypersonic missile-armed ship to patrol global seas - Los Angeles  Times

យើងមិនត្រូវភ្លេចការពិតមួយបន្ថែមទៀតនោះ គឺនៅលើនាវាផ្ទុកយន្តហោះ មានគ្រាប់បែក និងយន្តហោះរាប់សិបគ្រឿង ផ្ទុកដោយប្រេងឥន្ធនៈ ហើយនៅពេលមានការបំផ្ទុះគ្រឿងយុទ្ធភណ្ឌទាំងអស់នោះ កប៉ាល់ពិតជានឹងរងនូវការខូចខាត។ បើទោះយ៉ាងណាក៏ដោយ នាវាផ្ទុកយន្តហោះ ក៏មានប្រព័ន្ធពន្លត់អគ្គិភ័យដ៏មានទំនើបបំផុតផងដែរ។ បន្ថែមពីលើនេះ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក មិនដែលនៅម្នាក់ឯងនោះទេ ព្រោះវាត្រូវអមដំណើរដោយនាវាបំពាក់ដោយប្រព័ន្ធប្រឆាំងនឹងយន្តហោះ។ រីឯមីស៊ីលជាច្រើន នឹងត្រូវបាញ់ទម្លាក់ នៅតាមផ្លូវរបស់ពួកគេ មុនពេលនឹងវាមកប៉ះនឹងនាវាផ្ទុកយន្តហោះនោះ។What are the likely differences in the way Russia's Kinzhal and Zircon  hypersonic missiles will be deployed? - Quora

បើតាមលោក អាឡិកសេ ឡែនកូវ (Alexei Lenkov) ជាអ្នកជំនាញខាងយោធា និង ជាអ្នកវិភាគរបស់រុស្ស៊ី បានឲ្យដឹង ថា មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី Zircon ត្រឹមតែចំនួន១០គ្រាប់ ឬ ច្រើនជាងនេះ ក៏មិនអាចបាញ់ពន្លិចនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក បាននោះដែរ។ នាវាចម្បាំង អមដំណើរនាវាផ្ទុកយន្តហោះ នឹងបាញ់ទម្លាក់មីស៊ីល Zircon នៅតាមផ្លូវ មុនពេលវាទៅដល់គោលដៅសំខាន់ៗ ត្រូវបានកំណត់៕