ពិតណាស់ មនុស្សភាគច្រើនគិតថាការទទួលទានអាហារច្រើនអាចធ្វើឡើងទម្ងន់ ដូច្នេះពួកគេក៏សម្រេចចិត្តតមអាហារ ទោះជាយ៉ាងណាក៏ដោយគោលការណ៍សម្រកទម្ងន់ឱ្យបានត្រឹមត្រូវ គឺកាត់បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន មិនមែនការកាត់បន្ថយសាច់ដុំនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីទាំង ៥ យ៉ាងដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្រកទម្ងន់ ដោយមិនបាច់តមអាហារ៖

១. បរិភោគអាហារគ្មានកាឡូរី៖ អ្នកគួរតែផ្លាស់ប្ដូររបបអាហារដោយបែរមកទទួលទានអាហារដែលគ្មានជាតិកាឡូរីវិញ ដូចជា ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារជាដើម។ ដូច្នេះការទទួលទានបែបនេះទោះអ្នកញ៉ាំច្រើនយ៉ាងណាក៏មិនឡើងគីឡូដែរ។35 Best Low-Calorie, Filling Foods to Lose Weight, Per Dietitians

២.បរិភោគអាហារដែលសម្បូរប្រូតេអ៊ីន៖ ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនច្រើននឹងជួយឱ្យរាងកាយរបស់អ្នកឆ្អែតបានយូរ កាលណាអ្នកមិនសូវឃ្លាន អ្នកនឹងឃ្លាតឆ្ងាយពីការញ៉ាំរបស់ចិបចុប ឬអាហារសម្រន់ ហើយនឹងអាចរក្សាទំងន់បានឱ្យនៅថេរ។ ដូចនេះ អាហារដែលសម្បូរប្រូតេអ៊ីនមានដូចជា ទឹកដោះគោ យ៉ាអួ ផ្កាខាត់ណាខៀវ ត្រីធូណា សត្វគោ ទ្រូងមាន់ គ្រាប់ល្ពៅ បង្គា និងសណ្ដែកដីជាដើម។15 High-Protein Foods With More Protein Than an Egg

៣.កុំទុកឱ្យរាងកាយឃ្លានយូរពេក៖ បើអ្នកទុកឱ្យរាងកាយស្ថិតក្នុងសភាពឃ្លានយូរពេក រាងកាយនឹងងាយបឺតស្រូបយកអាហារបានច្រើនជាងបរិមាណដែលគួរទទួលទាន។ ដូចនេះនៅពេលអ្នកមានអារម្មណ៍ឃ្លាន អ្នកត្រូវញ៉ាំភ្លាមៗ ឬអាចជ្រើសរើសអាហារសម្រន់ដែលល្អចំពោះរាងកាយដូចជា យ៉ាអួដែលគ្មានជាតិផ្អែម ដំឡូងបារាំងចំហុយ ឬផ្លែឈើដែលមានជាតិស្ករទាបជាដើម។Michael Pollan on why eating intentionally can help eliminate food guilt |  Fortune Well

៤.ផឹកទឹកក្ដៅឧណ្ហៗឱ្យបានច្រើនជាង២លីត្រក្នុងមួយថ្ងៃ៖ ធ្វើបែបនេះវានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតមួយចំណែក ហើយកាត់បន្ថយការញ៉ាំបានល្អជាងមុន នឹងជួយឱ្យអ្នកញ៉ាំអាហារដែលមានកាឡូរីបានតិចជាងមុនផងដែរ។7 Super Surprising Benefits of Drinking Hot Water | Reader's Digest

៥.ញ៉ាំអាហារសម្បូរជាតិសរសៃ៖ ការបរិភាគអាហារដែលសម្បូរជាតិសរសៃច្រើន នឹងជួយសម្រួលដល់ដំណើរការសម្រកខ្លាញ់ក្បាលពោះបានយ៉ាងល្អប្រសើរ។ ដូចនេះ អាហារដែលសម្បូរជាតិសរសៃមានដូចជា ពោត ពោតបារាំង ផ្សិត ការ៉ុត ផ្លែចេក ប៉ោម ដំឡូងជ្វា ផ្កាខាត់ណាខៀវ សូកូឡាពណ៌ស ជាដើម៕

ប្រភព៖sanook