Home ព័ត៌មានអន្តរជាតិ ហ្សេឡែនស្គី ប្រាប់ពីវិធីសាស្រ្ដរបស់អ៊ុយក្រែន ចាប់បង្ខំពូទីន ឲ្យព្រមចូលតុចរចា

ហ្សេឡែនស្គី ប្រាប់ពីវិធីសាស្រ្ដរបស់អ៊ុយក្រែន ចាប់បង្ខំពូទីន ឲ្យព្រមចូលតុចរចា

110
0

រដ្ឋធានីកៀវ៖ ក្រោយពេលប្រេសិតពិសេស មកពីប្រទេសជាច្រើន រួមមាន ចិន មេដឹកនាំអាហ្វ្រិក និង តំណាងពិសេស នៃវិមានវ៉ាទីកង់របស់ស្ដេចសង្ឃកាតូលិក បានទទួលបរាជ័យ មិនអាចបញ្ចុះបញ្ចូលដល់ក្រុងមូស្គូ និង ក្រុងកៀវ ឲ្យឈានដល់កិច្ចព្រមព្រៀង ចូលតុចរចាស្វែងរកសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាមនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានចេញមុខ មកអះអាង ថា នៅពេលកងទ័ពការពារទឹកដីរបស់គាត់ ចូលដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀ (Crimea) ទើបអាចចាប់បង្ខំលោក ពូទីន ឲ្យយល់ព្រមចូលតុចរចា។News digest: Zelensky makes first visit to Slovakia since the war's start -  spectator.sme.sk

សារព័ត៌មាន Ukrinform បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍របស់អូស្រ្ដាលី ABC ថា «ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងចង់ចរចា ជាមួយនឹងអ៊ុយក្រែន ខណៈកងទ័ពក្រុងកៀវ ចូលទៅដល់ព្រំដែនរដ្ឋបាលជាប់ជាមួយនឹងឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានកាន់កាប់ជាបណ្ដោះអាសន្ន»។Putin Tells Russia: 'Sanctions War Was Declared on Us'

លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា «វាជាការពិតណាស់ វោហារសាស្ត្រសមហេតុសមផល នៅពេលនោះ នឹងកើតឡើង ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងចូលទៅដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។ សកម្មភាពបែបនេះ នឹងចាប់បង្ខំឲ្យលោក ពូទីន ស្វែងរកការសន្ទនាគ្នា ជាមួយពិភពអរិយធម៌ មិនដូចអ្វីដែលវាបានកើតឡើង នាពេលកន្លងមកនោះឡើយ ព្រោះការវាយលុកពេញលេញ នៃទាហានរុស្ស៊ី នឹងត្រូវចុះខ្សោយ»។Russia-Ukraine war: List of key events, day 500 | Russia-Ukraine war News |  Al Jazeera

នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ជាមួយបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN កាលពីពេលមុននោះ លោក ហ្សេឡែនស្គី បានលើកឡើង ថា «គោលដៅចុងក្រោយរបស់អ៊ុយក្រែន ត្រូវតែរំដោះឧបទ្វីបគ្រីមៀ (Crimea) របស់ខ្លួន ត្រឡប់មកវិញ។ យើងមិនអាចស្រមៃមើល សម្រាប់អ៊ុយក្រែន ដោយគ្មានឧបទ្វីបគ្រីមៀ ខណៈស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី នោះឡើយ។ នេះមានន័យតែមួយគត់ គឺសង្រ្គាមនៅមិនទាន់បញ្ចប់នោះឡើយ»៕Extraordinarily difficult operation': All eyes on Ukraine attack |  Russia-Ukraine war News | Al Jazeera