កណ្តឹង គឺជាវត្ថុមួយដែលគេជឿថា អាចជួយបណ្តេញរឿងអាក្រក់ៗចេញឱ្យឆ្ងាយពីផ្ទះ នឹងនាំលាភសំណាងទ្រព្យសម្បត្តិចូលមកក្នុងគេហដ្ឋានរបស់យើង។ សម្រាប់អ្នកដែលចង់ទទួលបានលាភសំណាង និងហុងស៊ុយចូលមកក្នុងផ្ទះឱ្យបានច្រើន នោះអ្នកគួរតែព្យួរកណ្តឹងនៅ ៥ កន្លែងនេះទើបល្អសម្រាប់គេហដ្ឋានរបស់អ្នក ដែលកន្លែងទាំងនោះរួមមាន៖
១.ព្យួរនៅចំកណ្តាលទ្វារមុខផ្ទះ៖ ការព្យួរកណ្តឹងបែបនេះអាចជួយឱ្យម្ចាស់ផ្ទះសុខសប្បាយ មានទ្រពសម្បត្តិហូរចូលកាក់កប និងរកស៊ីមានបាន ។
២.ព្យួរតាមបង្អួច៖ បង្អួចជាចំណុចដែលខ្យល់ចេញចូល ដូច្នេះការព្យួរកណ្តឹងនូវកន្លែងនេះអាចជួយឱ្យម្ចាស់ផ្ទះមានសំណាងល្អ មានសិរីសួស្តី និងបណ្តេញរឿងអាក្រក់ៗចេញឱ្យផុតពីផ្ទះ។
៣.ព្យួរលើដើមឈើធំ៖ ដើឈើធំៗ ត្រូវបានគេជឿថាអាចជួយពង្រឹងជីវិតឱ្យរឹងមាំ ក្លាហាន ធ្វើអ្វីមួយដោយរលូនគ្មានឧបសគ្គ ប្រៀបដូចជាដើមឈើដ៏រឹងមាំ និងអាចទប់ទល់គ្រប់លក្ខខណ្ឌអាកាសធាតុបាន។
៤.ព្យួរលើយ៉រផ្ទះ៖ ការព្យួរកណ្តឹងបែបនេះ ជួយបង្កើនសុភមង្គលក្នុងគ្រួសារ និងវិបុលភាព ព្រោះជាចំណុចដែលទទួលបានថាមពលល្អ ជំរុញចលនា និងជំរុញកម្លាំងជីវិត។
៥.ព្យួរលើដំបូលផ្ទះ៖ ដំបូលផ្ទះ ត្រូវបានគេចាត់ទុកថាជាកន្លែងដែលខ្ពង់ខ្ពស់ ការព្យួរកណ្តឹងនៅលើដំបូលផ្ទះអាចជួយឱ្យម្ចាស់ផ្ទះជោគជ័យក្នុងការងារ ឆាប់ឡើងឋានៈតួនាទី និងមានអំណាច៕
ប្រភព៖sanook










