Home ព័ត៌មានជាតិ លោកជំទាវ ហ៊ុន ស៊ីណាត មានបំណងល្អចំពោះ ចំប៉ីខ្មៅ តែត្រូវហ្វេនចំប៉ីខ្មៅយល់ច្រលំវាយបកទៅវិញ

លោកជំទាវ ហ៊ុន ស៊ីណាត មានបំណងល្អចំពោះ ចំប៉ីខ្មៅ តែត្រូវហ្វេនចំប៉ីខ្មៅយល់ច្រលំវាយបកទៅវិញ

207
0

លោកជំទាវ ហ៊ុន ស៊ីណាត បាន Live នៅលើទំព័រហ្វេកប៊ុកកាលពីម្សិលមិញនេះឆ្លើយតបទៅអ្នកគាំទ្ររបស់ចំប៉ីខ្មៅមួយចំនួនជុំវិញរឿងលោកជំទាវបានផ្តាំផ្ញើថាបុគ្គលហូបទុរេនដៀលអ្នកស្រែជំទាវ ចន ច័ន្ទ គ្មានសិទ្ធិហៅមក Live នោះទេគឺខាងក្រសួងវប្បធម៌ និងរឿងការដាក់ញត្តិជាដើម។ ប៉ុន្តែរឿងនេះក៏ត្រូវហ្វេនៗរបស់ចំប៉ីខ្មៅវាយបកទៅវិញថាមានភាពលម្អៀង។ លោកជំទាវមានប្រសាសាន៍ថាការផ្តាំផ្ញើបែបនេះព្រោះមានបំណងល្អចំពោះចំប៉ីខ្មៅ និងរឿងហែញត្តិជាដើម ក្នុងនាមជាមនុស្សចាស់ដឹងខុសត្រូវមិនចង់ឱ្យចំប៉ីខ្មៅធ្វើហួសព្រំដែនទាំងដែលខ្លួនជាធនធានខាងផ្នែកច្បាប់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcDW0zea5DIX2TbtqE37DIpd0a9DhesBcte_tZQayzOCY9jWbhqcKZ8ybfj0ED_SHeP6ejtRMnmozizZcOZdIAvC3IMKD8IvehUf8mFt0IbWlxyotVmYwX7lmL7jWMvQp1WpyCnJPnr5568kNRH488arxrsrOOdGMpz9Zo8kpPYhO_tFM38nJWyJP-AE4/s2048/347583825_820891639392745_7376583781863717432_n%20(2).jpg

មហាជនមួយចំនួនដែលតាមដានរឿងចំប៉ីខ្មៅជ្រាបមកហើយថា ជុំរិញរឿងស្នើឱ្យប្រធានសមាគមសិល្បករអ្នកនាង ចន ច័ន្ទលក្ខណា ហៅបុគ្គលដៀលអ្នកស្រែឱ្យមក Liv eសូមទោសមហាជនជាសាធារណៈដូចខ្លួនកាលពីឆ្នាំ២០១៨ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ផ្តាំផ្ញើទៅចំប៉ីខ្មៅថារឿងនេះគឺខាងក្រសួងវប្បធម៌ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរជាអ្នកចាត់ចែង ចន ច័ន្ទលក្ខណា មិនមានសិទ្ធិនោះទេ។ រឿងដែលលោកជំទាវផ្តាំផ្ញើនេះដែរក៏ត្រូវហ្វេនៗរបស់ចំប៉ីខ្មៅបានបញ្ចេញមតិជាច្រើននៅលើសារព័ត៌មាន KBN News ថាមានភាពលំអៀង ដោយសារចំប៉ីខ្មៅគ្មានខ្សែទើបជួបរឿងអយុត្តិធម៌បែបនេះ និងការបញ្ចេញមតិជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj8oZQtRZ6V11BxBCK_nlIc3BXihutICh9HFcS7mqn4fz5QhDkvx71txoozBA5-ZeFUl4oOL0oX59m1vj00qYAFUXxFeiZ0d-tZ03nkpyFGmF04kqxkWaDlA6BSWvNQUbLK1y6NA0iGOMqNtTewa2sUi4WlzLLYkY9Dd6VMEPTUdTfXNeFvDk5Yxvp9-Y/s2048/image_2023-07-05_11-36-23.png

ជុំវិញមតិរិះគន់ថាមានភាពលម្អៀងនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត បាន Live នៅលើហ្វេកប៊ុកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ផ្តាំផ្ញើទៅអ្នកគាំទ្ររបស់ចំប៉ីខ្មៅថា កុំនាំឱ្យចំប៉ីខ្មៅកាន់តែផុងជ្រៅខុសដោយមិនដឹងខ្លួនតទៅទៀត។
នៅក្នុងការ Live លោកជំទាវថា ការដែលខ្លួនបានផ្តាំផ្ញើទៅចំប៉ីខ្មៅថា ចន ច័ន្ទលក្ខណា គ្មានតួនាទីហៅបុគ្គលដៀលអ្នកស្រែមកLiveសូមទោសនោះគឺលោកជំទាវបានទាក់ទងទៅខាងក្រសួងពាក់ព័ន្ធរួចហើយតាំងរឿងកើតឡើងថ្មីៗមកម្ល៉េះ ទើបលោកជំទាវផ្តាំទៅចំប៉ីខ្មៅបែបនេះ ព្រោះតែបំណងល្អប៉ុណ្ណោះ ខាងក្រសួងដែលមានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ គេជាអ្នកចាត់ចែងរឿងនេះ។ លោកជំទាវ ហ៊ុន ស៊ីណាត ថាគេចេះចាត់ចែងហើយនឹងធ្វើទៅតាមដំណាក់កាលរបស់គេលើកទី១ ត្រូវវិន័យយ៉ាងមិច មានលើកទី២យ៉ាងមិច គឺទៅតាមនីតិវិធីរបស់គេ មិនមែនចេះតែចង់បានតាមចិត្តចំប៉ីខ្មៅស្រែកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjOK7sj1ev13mH83OJLMC9sTruFp96I08fDdSh9vep5wukUzTa2O6kW3_JYKqJzrB2XUReFxi2Md-YVmEI8M2zTaExi1-WUdTSeuQPU7pXSduQik6ZMxxF5IgnK9VRWA2m0NkQhE-S6GlSyLb4gjuBYImY8Ka7vw-0edSaUceK-1sfEfqPV9o_Ps6OoWc/s2048/353446646_3475513612707874_8485917164319466222_n%20(2).jpg

លោកជំទាវបន្ថែមថា ចំពោះការដែលហ្វេនចំប៉ីខ្មៅថាលោកជំទាវ លម្អៀង គ្មានខ្សែគ្មានពួរទើបមិនមានយុត្តិធម៌ សូមឱ្យគិតពិចារណាម្តងទៀតព្រោះលោកជំទាវតែងតែជួយឈឺឆ្អាលព្រោះលោកជំទាវក៏ស្អប់អ្នកណាដៀលអ្នកស្រែដែរ និងបុគ្គលធ្វើឱ្យសង្គមអាប់ឱន ដូចអ្នកផលិតវីដេអូមិនសមរម្យ ជាដើមទើបទាក់ទងគ្រប់មធ្យាបាយទៅក្រសួងពាក់ព័ន្ធឱ្យជួយមើលរឿងមិនសមរម្យទាំងនេះ។ លោក ជំទាវបន្តទៀតថា អ្នកដៀលអ្នកស្រែថ្ងៃមុនក៏មិនរួចខ្លួនដែរ តែគេធ្វើតាមដំណាក់កាលរបស់គេ និងកុំឱ្យចំប៉ីខ្មៅកាន់តែផុសជ្រៅដោយមិនបានគិតពិចារណាព្រោះតែសំឡេងគាំទ្ររបស់ហ្វេនខ្លួនទើបលោកជំទាវផ្តាំផ្ញើទៅចំប៉ីខ្មៅក្នុងនាមជាមនុស្សចាស់ទុំប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRH3nKVdVQdgSfBFv_RcWJHKvhs8CqfRkbK1zoNC5d0uSj6DUnvFj_qO9H7ZtggFZw0Tloe5e8ffH_b1ioQj3Yw29mfruBhzb7ErQoziNBA3cV0Zck5qfueq2Bad3B6ogRbXxwM9ObeCeRnjEmpXK9KG2xcN_jhDuBQ0a4EvvXq3X4GBs5IVwfbCDmq6M/s2048/image_2023-07-05_11-36-24.png