Home ព័ត៌មានអន្តរជាតិ វៀតណាមចំណាយដើមទុនខ្ពស់ក្នុងការចិញ្ចឹមបង្គា

វៀតណាមចំណាយដើមទុនខ្ពស់ក្នុងការចិញ្ចឹមបង្គា

66
0

ប្រទេសវៀតណាម ៖ លោក Le Van Quang ប្រធានក្រុមហ៊ុន Minh Phu Seafood គឺជាក្រុមហ៊ុននាំមុខគេផ្នែកនាំចេញអាហារសមុទ្រទៅក្រៅប្រទេស បានលើកឡើងក្នុងកម្មវិធី «Vietnam Shrimp Forum» ប្រចាំឆ្នាំ២០២៣ ថា ការចំណាយដើមទុនក្នុងការចិញ្ចឹមបង្គានៅប្រទេសវៀតណាមខ្ពស់ខ្លាំងពេក ហើយវាបានធ្វើឱ្យលទ្ធភាពប្រកួតប្រជែងធ្លាក់ចុះនៅលើទីផ្សារពិភពលោក ។Diving into shrimp farming in Vietnam with Tepbac | The Fish Site

ប្រធានក្រុមហ៊ុនរូបនេះបន្តថា បង្គានៅវៀតណាមមានតម្លៃចាប់ពី៤,៨ដុល្លារ ទៅ៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម ខណៈនៅប្រទេសអេក្វាឌ័រមានតម្លៃត្រឹមតែជាង២ដុល្លារអាមេរិក និងនៅឥណ្ឌា មានតម្លៃត្រឹមតែជាង៣ដុល្លារអាមេរិកប៉ុណ្ណោះ ។ ដូច្នេះ ប្រទេសចំនួន៣ ដែលបាននាំចេញបង្គានាំមុខគេនៅលើពិភពលោក គឺប្រទេសវៀតណាមត្រូវលក់បង្គាក្នុងតម្លៃខ្ពស់ជាងគេ ។How to prevent common shrimp diseases | Alltech

ហេតុផលចម្បងដែលធ្វើឱ្យការចំណាយដើមទុននៅវៀតណាមខ្ពស់ ដោយសារការចិញ្ចឹមបង្គានៅវៀតណាមមិនសូវទទួលបានជោគជ័យ គឺស្ថិតនៅក្រោម៤០% បើធៀបនឹងអត្រា៩០% នៅប្រទេសអេក្វាឌ័រ និង៦០% នៅឥណ្ឌា ។ ទោះយ៉ាងណា អ្នកជំនាញលើកឡើងថា ការចិញ្ចឹមបង្គាឱ្យទទួលបានជោគជ័យ គឺកសិករត្រូវចិញ្ចឹមបង្គាឱ្យសមស្របនឹងបរិមាណកន្លែងចិញ្ចឹម ខណៈនៅប្រទេសអេក្វាឌ័រ គេចិញ្ចឹមចាប់ពី៣០ក្បាល ទៅ៥០ក្បាលប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ ។ ហេតុនេះ បើការចំណាយដើមទុនចិញ្ចឹមបង្គានៅវៀតណាមដូចគ្នានឹងប្រទេសអេក្វាឌ័រ កសិករអ្នកចិញ្ចឹមបង្គានៅវៀតណាមនឹងទទួលបានប្រាក់ចំណេញ៣០% ហើយបណ្តាក្រុមហ៊ុនអាជីវកម្មនឹងទទួលបានប្រាក់ចំណេញ២០% ។The Vietnam Seafood Industry Seeks To Scale Up Sustainability, Shrimp Farm  By Farm

ចំណែកលោក Tran Dinh Luan អគ្គនាយកដ្ឋានជលផលថ្លែងថា កសិករគួរតែចិញ្ចឹមបង្គាដោយគិតពីបរិមាណឱ្យបានសមស្រប រួមទាំងបង្កើតសហករណ៍ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ ។ គេរំពឹងថា តម្លៃបង្គានឹងកើនឡើងនៅក្នុងឆមាសទី២ ឆ្នាំ២០២៣ យោងតាមតម្រូវការទីផ្សារពិភពលោក ។ តាមការវាយតម្លៃរបស់នាយកដ្ឋានជលផលបង្ហាញថា ទិន្នផលបង្គានៅឆ្នាំ២០២៣ នឹងស្មើប្រមាណ១,០៨លានតោន ៕ ប្រភព ៖ AEC connect