Home ព័ត៌មានអន្តរជាតិ តើការប្រើប្រាស់ហ្វេសប៊ុកផ្តល់ផលប្រយោជន៍អ្វីខ្លះ ?

តើការប្រើប្រាស់ហ្វេសប៊ុកផ្តល់ផលប្រយោជន៍អ្វីខ្លះ ?

157
0

ហ្វេសប៊ុក (Facebook) គឺជាបណ្តាញសង្គមមួយដែលពេញនិយមនៅលើពិភពលោក ហើយប្រយោជន៍របស់ហ្វេសប៊ុក មិនមែនគ្រាន់តែសម្រាប់ការជជែកគ្នាលេងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេអាចប្រើប្រាស់វាក្នុងការប្រកបអាជីវកម្ម ការផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងការសិក្សារៀនសូត្ររបស់សិស្សផងដែរ ។ យើងមកមើលថា តើការប្រើប្រាស់ហ្វេសប៊ុកផ្តល់ផលប្រយោជន៍អ្វីខ្លះ ?

១-ទំនាក់ទំនងជាមួយមិត្តភក្តិនៅលើពិភពលោក ៖
នេះជាហេតុផលចម្បងដែលយើងចាប់ផ្តើមប្រើប្រាស់ហ្វេសប៊ុក ព្រោះមិត្តភក្តិភាគច្រើនបានប្រើប្រាស់វា ហើយយើងក៏ប្រើប្រាស់តាមដែរ ។ យើងអាចបង្កើតមិត្តភក្តិថ្មីៗ និងទាក់ទងទៅកាន់មិត្តចាស់ៗទៀតផង មិនថាពួកគេរស់នៅប្រទេសណានៅលើពិភពលោក ។ ដូច្នេះ បណ្តាញសង្គមហ្វេសប៊ុកបានជួយឱ្យមនុស្សរាប់លាននាក់ងាយស្រួលទំនាក់ទំនងគ្នា ។Top 8 Ways to Fix Slow Facebook on Android and iPhone - Guiding Tech

២-ប្រកបអាជីវកម្មអនឡាញ ៖
ហ្វេសប៊ុក គឺជាបណ្តាញសង្គមមួយដែលយើងអាចចែកចាយដូចជា រូបភាព អត្ថបទ និងវីដេអូផ្សេងៗ ។ ក្រៅពីនេះ ហ្វេសប៊ុកអាចរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មទៀតផង ដោយគេអាចប្រើប្រាស់ Facebook Fanpage ។ Facebook Fanpage គឺជាការធ្វើទីផ្សារអនឡាញ បង្កើតស្លាកយីហោផ្ទាល់ខ្លួន និងជួយផ្សាយពាណិជ្ជកម្មឱ្យយើង មិនថាការលក់ផលិតផល ផ្សព្វផ្សាយទេសចរណ៍ ដំណើរកម្សាន្ត និងការអប់រំ ។ វាជាផ្លូវមួយជួយឱ្យម្ចាស់អាជីវកម្មអាចទាក់ទងជាមួយអតិថិជនរបស់ខ្លួនបានច្រើនបំផុត ព្រោះបច្ចុប្បន្ន ចំនួនអ្នកប្រើហ្វេសប៊ុកកាន់តែកើនឡើង ដែលធ្វើឱ្យឱកាសទាក់ទងជាមួយអតិថិជន ឬក្រុមគោលដៅងាយស្រួលជាងមុន ។

៣-តាមដានព័ត៌មាន ៖
បច្ចុប្បន្ននេះ យើងអាចតាមដានព័ត៌មានផ្សេងៗនៅលើពិភពលោក ដោយគ្រាន់តែចុច Like នៅលើទំព័រហ្វេសប៊ុក ។ ដូច្នេះ យើងនឹងបានអានព័ត៌មាន ឬមើលព័ត៌មានដោយមិនគិតថ្លៃ ខណៈគេនឹងផ្សាយព័ត៌មានទាំងអស់គ្រប់ពេលវេលានៅលើហ្វេសប៊ុក ។ កាលពីសម័យមុន បើចង់ដឹងព័ត៌មានអ្វី គឺត្រូវចំណាយប្រាក់ទិញកាសែត ឬទស្សនាវដ្តី ។ ប៉ុន្តែបច្ចុប្បន្ននេះវិញ គ្រាន់តែមានទូរស័ព្ទដៃ១គ្រឿង និងមានហ្វេសប៊ុកធ្វើឱ្យយើងដឹងព័ត៌មានដែលកើតឡើងទាំងអស់ ។ ហេតុនេះ ទើបធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកនិយមប្រើប្រាស់បណ្តាញសង្គមមួយនេះ ។9 best third party Facebook apps for Android - Android Authority

ចំណុចសំខាន់ យើងអាចដឹងពីព័ត៌មានមិត្តភក្តិ ដូចជា ការរៀបអាពាហ៍ពិពាហ៍ ការសម្រាលបុត្រ ឬកិច្ចការប្រចាំថ្ងៃជាដើម ។ ដូច្នេះ ការប្រើប្រាស់ហ្វេសប៊ុក គឺដូចគ្នានឹងយើងអាចប្រមូលផ្តុំមិត្តភក្តិ និងក្រុមគ្រួសារមកនៅជិតគ្នាដែរ បើទោះជាពួកគេរស់នៅកន្លែងផ្សេងគ្នា ឬនៅប្រទេសផ្សេងគ្នាក្តី ។

៤-អាចបញ្ចេញមតិក្នុងបណ្តាញសង្គម ៖
ហ្វេសប៊ុកបានបើកឱកាសឱ្យអ្នកប្រើប្រាស់អាចបញ្ចេញមតិបាន ហើយវាជាការផ្លាស់ប្តូរមតិគ្នា និងរឿងរ៉ាវផ្សេងៗ ។ លើសពីនេះ យើងក៏ទទួលបានកម្លាំងចិត្តជាច្រើនពីមិត្តភក្តិ ឬក៏អាចផ្តល់កម្លាំងចិត្តទៅកាន់មិត្តភក្តិវិញក្នុងហ្វេសប៊ុក ។Facebook Might Be Rolling Out an All White Redesign for Android / Digital  Information World

៥-សម្រាប់អ្នកចង់ឱ្យគេចាប់អារម្មណ៍ ៖
អ្នកចូលចិត្តថតរូប ហើយចង់ឱ្យអ្នកដទៃសរសើររូបរបស់ខ្លួន ហ្វេសប៊ុក គឺជាជម្រើសល្អមួយសម្រាប់ពួកគេ ។ មនុស្សខ្លះបានបង្ហោះរូបភាពរបស់ខ្លួនជាប្រចាំ ហើយមានអ្នកចុច Like រាប់រយនាក់ ។

៦-ទទួលបានចំណេះដឹងតាមរយៈហ្វេសប៊ុក ៖
បច្ចុប្បន្ន ហ្វេសប៊ុកបានក្លាយជាកន្លែងផ្តល់ចំណេះដឹងសម្រាប់មនុស្សជាច្រើន នៅពេលពួកគេឆ្ងល់ ឬចង់ស្វែងរកទិន្នន័យណាមួយ ពួកគេអាចចូលមើលហ្វេសប៊ុកបាន ។ យើងសង្កេតឃើញថា មានការបង្កើតក្រុមជាច្រើនដើម្បីបង្រៀន និងរៀន ឬផ្តល់ចំណេះដឹងផ្សេងៗដូចជា ការហាត់ប្រាណ ការរៀនភាសាបរទេស និងគូររូប ជាដើម ។All Meta and Facebook apps, where to get them, and what they do

៧-សម្រាប់រំលឹកឆ្នាំកំណើត ៖
ហ្វេសប៊ុកបានរំលឹកការចងចាំអំពីមិត្តភក្តិរបស់យើងដូចជា ប្រាប់យើងពីឆ្នាំកំណើតមិត្តភក្តិ ឬព្រឹត្តិការណ៍សំខាន់ៗដែលយើងធ្លាប់បង្ហោះក្នុងហ្វេសប៊ុក ពីព្រោះហ្វេសប៊ុកចង់ឱ្យយើង និងមិត្តភក្តិមានទំនាក់ទំនងល្អជាមួយគ្នា ។

៨-ជាកន្លែងកម្សាន្ត ៖
ហ្វេសប៊ុកមានសេវាកម្មចែកចាយ និងផ្សព្វផ្សាយវីដេអូស្រដៀងគ្នានឹងយូធូបដែរ ។ យើងអាចមើលវីដេអូដែលផ្តល់ចំណេះដឹង វីដេអូស្រាវជ្រាវ ឬរឿងខ្លី និងវីដេអូកំប្លែងជាច្រើនបែប ហើយចំណុចសំខាន់ យើងអាចមើលបានច្រើនភាសាទៀតផង ព្រោះវាទូលំទូលាយ ។

សរុបមក ហ្វេសប៊ុកបានក្លាយជាចំណែកមួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទាំងអស់ ហើយវាបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា ការផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ការប្រកបអាជីវកម្ម ការទំនាក់ទំនងគ្នា ជាពិសេស កូនសិស្ស-និស្សិតអាចសិក្សាស្រាវជ្រាវមេរៀនផ្សេងៗ និងទទួលបានចំណេះដឹងជាច្រើនពីហ្វេសប៊ុក ៕ ប្រភព ៖ goodtipit