Home ព័ត៌មានអន្តរជាតិ ប្រមុខសេអ៊ីអារបស់អាមេរិក ទៅកាន់អ៊ុយក្រែនស្ងាត់ៗ ដើម្បី វាយតម្លៃលម្អិតលើផែនការរំដោះទឹកដីរបស់ក្រុងកៀវ

ប្រមុខសេអ៊ីអារបស់អាមេរិក ទៅកាន់អ៊ុយក្រែនស្ងាត់ៗ ដើម្បី វាយតម្លៃលម្អិតលើផែនការរំដោះទឹកដីរបស់ក្រុងកៀវ

51
0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ បាន និង កំពុងតែចាប់ផ្ដើមធ្វើតេស្ដលើការវាយបក ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី នោះ ក្រុងវ៉ាស៊ីនតោន បានបញ្ជូនប្រមុខទីភ្នាក់ងារមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) ទៅកាន់រដ្ឋធានីកៀវ ដោយស្ងាត់ៗបំផុត ហើយពិនិត្យមើល លើផែនការវាយបករបស់អ៊ុយក្រែន សម្រាប់រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់កម្លាំងទាហានរុស្ស៊ី ត្រឡប់មកវិញ។

សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Washington Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដា ថា លោក វិល្លៀម ប៊ឺនស៍ (William Burns) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ បានទៅដល់រដ្ឋធានីកៀវ ដោយមិនបានប្រកាសឲ្យដឹងជាមុន។ ស្របគ្នានោះ អាជ្ញាធរអ៊ុយក្រែន ក៏បានប្រាប់គាត់ អំពីយុទ្ធសាស្ត្រ វាយបករំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់រុស្ស៊ី ត្រឡប់មកវិញ នៅមុខពេលកិច្ចចរចា ពីបទឈប់បាញ់គ្នា ជាមួយនឹងក្រុងម៉ូស្គូ អាចនឹងចាប់ផ្ដើម នៅចុងឆ្នាំ២០២៣នេះ។US Senate Intelligence Committee approves William Burns to lead CIA | World  News,The Indian Express

សារព័ត៌មាន The Washington Post បានដកស្រង់ប្រភព យកមកចុះផ្សាយ ថា ដំណើរទស្សនកិច្ចរបស់ប្រមុខទីភ្នាក់ងារ CIA មិនត្រូវបានគេរាយការណ៍ឲ្យដឹងជាមុននោះឡើយ ដោយរាប់បញ្ចូលទាំងជំនួបជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន និង មន្រ្ដីកំពូលៗ នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រុងកៀវ ផងដែរ។

ប្រភពដដែល បានរាយការណ៍ទៀត ថា អ្នករៀបចំផែនការយោធារបស់ក្រុងកៀវ និង អ្នកមានទំនុកចិត្តបំផុត បានជួបជាមួយនឹងលោកប្រមុខទីភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិក ហើយពួកគេបាននិយាយ អំពីគោលបំណងរបស់អ៊ុយក្រែន វាយបករំដោះទឹកដីទ្រង់ទ្រាយធំ នៅរដូវស្លឹកឈើជ្រុះ។ ស្របគ្នានេះដែរ កាំភ្លើងធំ និង ប្រព័ន្ធមីស៊ីល នឹងត្រូវចល័តទៅកាន់តំបន់ព្រំដែន ជាប់ជាមួយឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី ហើយបន្ដវាយរុល ទៅមុខបន្ថែមទៀត នៅតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ បន្ទាប់មក ក្រុងកៀវ នឹងចាប់ផ្តើមចរចាជាមួយក្រុងមូស្គូ ជាលើកដំបូង ក្រោយការចរចាសន្តិភាពបានទទួលបរាជ័យ កាលពីខែមីនា ឆ្នាំ២០២២។Russia-Ukraine war: List of key events, day 492 | Russia-Ukraine war News |  Al Jazeera

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានបញ្ជាក់ ថា៖ «រុស្ស៊ី នឹងព្រមទទួលយកការចរចាសន្ដិភាព ជាមួយនឹងអ៊ុយក្រែន រហូតល្គឹកណា ក្រុងមូស្គូ មានអារម្មណ៍ ថា កំពុងតែរងនូវការគំរាមកំហែងដ៏ខ្លាំងក្លា ពីក្រុងកៀវ។

បើទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានបដិសេធនូវការផ្ដល់ព័ត៌មាន អំពីការចែករំលែកនូវការវាយតម្លៃរបស់លោក ប៊ឺនស៍ (Burns) លើការរំពឹងទុក សម្រាប់ការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី៕Ukraine-Russia war: Ukraine 'planning Storm Shadow attack on Crimea'