ប្រធានកីឡាអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon មានប្រសាសន៍ថា ប្រធានសហព័ន្ធបាល់ទាត់ថៃលោក Pol Gen Somyot Poompunmuang គួរតែទទួលខុសត្រូវចំពោះការបរាជ័យរបស់ក្រុម U22 ក្នុងការដណ្តើមបានមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រ SEA Games លើកទី៣២ ជាពិសេសការប៉ះទង្គិចគ្នាតែម្តង។
ការទទួលខុសត្រូវរបស់លោក Pol Gen Somyot Poompunmuang ក៏ព្រោះតែ មុននឹងចាប់ផ្តើមសុីហ្គេម២០២៣ ថៃបានដាក់គោលដៅយកមេដាយមាសទាំងវិញ្ញាសារបុរសនិងនារី តែជាក់ស្តែងពួកគេមិនបានមេដាយមាសសូម្បីតែមួយ ដែលជាហេតុនាំឱ្យគណកម្មការកីឡាអូឡាំពិកថៃ សម្តែងការមិនពេញចិត្តបែបនេះ។
សូមរំលឹកផងដែរថា កាលពីនៅសុីហ្គេមឆ្នាំ២០២៣ ថៃ បានបរាជ័យយ៉ាងដំណំ៥-២ ក្រោមថ្វីជើងឥណ្ឌូនេសុី ដោយការប្រកួតនោះ មានការវាយតប់គ្នា បង្កជាអន្តសុខផងដែរ៕
ប្រភព៖ bangkok post










