នៅលើបណ្តាញសង្គមកូរ៉េកំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើតារាចម្រៀង Hwa Sa អតីតសមាជិក MAMAMOO មានទំនាក់ទំនងស្នេហាជាមួយបុរសជាអ្នកជំនួញម្នាក់ដែលមានអាយុលើសនាង១២ឆ្នាំ ខណៈអ្នកទាំងពីរទាក់ទងគ្នា៥ឆ្នាំមកហើយ។MAMAMOO's Hwa Sa officially joins P Nation | allkpop

យោងតាមរបាយការណ៍ផ្តាច់មុខមួយនៅថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថាអ្នកក្នុងចង្កោមសិល្បៈជាច្រើនបាននិយាយថាមិត្តប្រុសរបស់ Hwa Sa មានឆ្នាំកំណើត១៩៨៣ ហើយបច្ចុប្បន្នកំពុងបើកអាជីវកម្មឯកជនផ្ទាល់ខ្លួនផងដែរ ហើយពួកគេបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពី៥ឆ្នាំមុន ហើយរឿងនេះបានសាយភាយឡើងបន្ទាប់ពីកិច្ចសន្យាផ្តាច់មុខរយៈពេល៩ឆ្នាំរបស់ Hwa Sa ជាមួយ RBW បានបញ្ចប់។Hwasa: “I'm still in the phase of trying to find a balance and trying to  feel alive”

អ្នកនៅក្នុងចង្កោមឧស្សាហកម្មកម្សាន្តនេះបានទម្លាយថា តាមការសង្កេតមើលទំនាក់ទំនងរបស់ Hwasa និងគូស្នេហ៍អ្នកជំនួញរូបនោះដំបូងឡើយខាងប្រុសមានការអន់អែកដោយសារតែអាយុខុសគ្នាច្រើន ខណៈ Hwa Sa គឺជាមនុស្សរបស់មហាជននិងជាសិល្បករល្បីល្បាញ។ តែក្រោយមកដោយខាងប្រុសសង្កេតឃើញថា Hwa Sa មានចិត្តស្រលាញ់ចំពោះខ្លួនយ៉ាងស្មោះត្រង់ មិនព្រមបែកគ្នាដោយសារតែខុសអាយុគ្នា និងភាពល្បីល្បាញធ្វើឱ្យអ្នកជំនួញរូបនេះមានចិត្តស្រលាញ់ Hwa Sa យ៉ាងខ្លាំងហើយចំណងស្នេហ៍ពួកគេកាន់តែស៊ីជម្រៅ។Dua Lipa & Mamamoo's Hwasa's 'Physical' Remix: Listen – Billboard

គួរបញ្ជាក់ផងដែរថា Hwa Sa ជាតារាចម្រៀងទោល ដែលកំពុងក្រសោបភាពល្បីល្បាញ ហើយបទចម្រៀងរបស់នាងមួយបទមានចំណងជើងថា «Maria» ទទួលបានការគាំទ្រខ្លាំងរួមជាមួយបទចម្រៀង និងសកម្មភាពជាច្រើនទៀតរបស់នាងផងដែរ។ ជាពិសេសថ្មីៗនេះ Hwa Sa កំពុងពិភាក្សាគ្នារួមដំណើរក្នុងផលិតកម្ម P nation ដែលជាផលិតកម្មម្ចាស់បទ « gangnam style »ផងដែរ៕Song Review: Hwasa (Mamamoo) – Twit | The Bias List // K-Pop Reviews &  Discussion