Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចវៀតណាមបានធ្លាក់ចុះក្នុងឆមាសទី១ ឆ្នាំ២០២៣

សេដ្ឋកិច្ចវៀតណាមបានធ្លាក់ចុះក្នុងឆមាសទី១ ឆ្នាំ២០២៣

107
0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍អេឡិចត្រូនិកនៅលើពិភពលោក ។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ការផលិតទំនិញកើនឡើងស្មើ៣,៧២% ប៉ុន្តែវាបានធ្លាក់ចុះពីអត្រា៦,៤២% ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។Vietnam's economy takes a double hit -

ការិយាល័យស្ថិតិជាតិលើកឡើងថា ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់វៀតណាមមិនខ្ពស់ប៉ុន្មានទេ ដោយសារឧបសគ្គក្នុងប្រទេស និងក្រៅប្រទេស ។ បើទោះជានិន្នាការការជួលកម្លាំងពលកម្មនៅវៀតណាមកើនឡើងក្តី ប៉ុន្តែទីផ្សារការងារបានប្រឈមនឹងឧបសគ្គ ខណៈរោងចក្រនៅវៀតណាមខ្វះការបញ្ជាទិញទំនិញពីក្រៅប្រទេស ។

ការិយាល័យស្ថិតិជាតិបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ មានកម្មករចំនួន២៤ម៉ឺននាក់ត្រូវបានគេបញ្ឈប់ពីការងារ ហើយ៨០% នៃកម្មករទាំងនេះបានធ្វើការក្នុងរោងចក្រវិនិយោគដោយជនបរទេស ហើយកម្មករ២នាក់ក្នុងចំណោម៣នាក់ ត្រូវបានគេបញ្ឈប់ពីការងារផ្នែកឧស្សាហកម្មស្បែក និងស្បែកជើង ដោយរោងចក្រទាំងនេះបានផ្លាស់ទៅធ្វើការផ្នែកសេវាកម្មវិញ ។ ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញជាង១៦ម៉ឺន៤ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១ ឆ្នាំ២០២៣ ដែលធ្លាក់ចុះ១២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។Will Vietnam become a new leader in the region? - Vietnam Insider

លើសពីនេះ ទីផ្សារអចលនទ្រព្យនៅវៀតណាមក៏បានធ្លាក់ចុះខ្លាំងផងដែរ ដោយសារដីមានតម្លៃខ្ពស់ ការពន្យារពេលអនុម័តគម្រោង និងបញ្ហាការស្វែងរកប្រាក់វិនិយោគបានបង្កើនភាពលំបាកផ្នែកសេដ្ឋកិច្ច ។ ចំនួនក្រុមហ៊ុនដែលមកប្រកបអាជីវកម្មអចលនទ្រព្យបានធ្លាក់ចុះ៦៣% នៅត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ហើយក្រុមហ៊ុនអចលនទ្រព្យ១ ក្នុងចំណោម៣ បានផ្អាកដំណើរការ ។ ធនាគារពិភពលោករំពឹងថា ការលូតលាស់នៃសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៣ នឹងស្មើ៦,៣% ខណៈនៅឆ្នាំ២០២២ ស្មើ៨% ។Viet Nam's economy increases by tenfold after 12 years

រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅការលូតលាស់នៃសេដ្ឋកិច្ចស្មើ៦,៥% ប៉ុន្តែការិយាល័យស្ថិតិជាតិទទួលស្គាល់ថា ការសម្រេចតាមគោលដៅនេះបាន គឺត្រូវមានការប្តេជ្ញាចិត្ត និងការព្យាយាមខ្លាំងទាំងផ្នែកនយោបាយ អាជីវកម្ម និងពលរដ្ឋ ។ សេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី២ ឆ្នាំ២០២៣ បានកើនឡើង៤,១៤% ដែលអត្រានេះជាការកើនឡើងបន្តិចបន្តួចពីចំនួន៣,៣២% នៅត្រីមាសទី១ ឆ្នាំ២០២៣ ៕ ប្រភព ៖ mgronline