Home ព័ត៌មានអន្តរជាតិ ផ្ទះតុក្កតា Barbie របស់អាមេរិកបើកឱ្យភ្ញៀវចូលទស្សនាពេញមួយយប់

ផ្ទះតុក្កតា Barbie របស់អាមេរិកបើកឱ្យភ្ញៀវចូលទស្សនាពេញមួយយប់

105
0

បរទេស៖ ផ្ទះតុក្កតា Barbie មានទីតាំងស្ថិតនៅប្រទេសសហរដ្ឋអាមេរិក ដែលបានបើកដំណើរការក្នុងតម្លៃ ៦០ ដុល្លារសម្រាប់មួយយប់។ គោលដៅនៃការបង្កើតផ្ទះតុក្កតា Barbie នេះគឺដើម្បីបង្កើតឱកាសសម្រាប់ក្មេងស្រីបន្តក្ដីសុបិនរបស់ខ្លួន និងទទួលបានអារម្មណ៍បែបជីវិតពិតដូចទៅនឹងរឿងភាគនៃតុក្កតា Barbie។Barbie's Malibu Dreamhouse lists on Airbnb for $60 a night

ផ្ទះពណ៌ផ្កាឈូកដ៏ទាក់ទាញនេះ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្រ ហើយក៏ជាទម្រង់ជីវិតពិតនៃតុក្កតា Dream house ដែលចេញនៅឆ្នាំ ១៩៦២។ យោងតាមការបញ្ជាក់របស់ Airbnb ដែលជាក្រុមហ៊ុនដំបូងនៃការបង្កើតផ្ទះតុក្កតា Barbie នេះ បាននិយាយថា នៅខាងក្នុង Dream house មានបន្ទប់គេងជាច្រើន ដែលបន្ទប់នីមួយៗ មានគ្រែពីរជុំ តុបតែងដោយខ្នើយ និងភួយ ជាមួយនឹងគំនូរសេះ ដោយមួកខូវប៊យត្រូវបានព្យួរនៅក្បាលគ្រែ នៅខាងក្រោយគ្រែមានជញ្ជាំងគ្របដោយផ្ទាំងរូបភាពពណ៌ផ្កាឈូក និងស។barbie from barbie dream house Off 54% - inspiredbynutrition.com.auនៅជុំវិញបរិវេណផ្ទះនេះគឺមានពណ៌ផ្កាឈូកទាំងអស់ ដូច្នេះភ្ញៀវនឹងមានឱកាសរកមើលតុព្យួរខោអាវរបស់តុក្កតា Barbie ដែលរួមមានសម្លៀកបំពាក់ជាច្រើនប្រភេទដូចជាអាវខូវប៊យ និងអាវបោះពុម្ពជាដើម។You can pretend to be a real-life Barbie in Toronto this summer

រីឯខាងក្រៅផ្ទះវិញ ត្រូវបានបំប្លែងទៅជាកន្លែងជិះស្គីលើទឹកកកដែលមានកម្រាលរាំឌីស្កូ បូពណ៌លឿង និងឈុតឌីជេ។ អតិថិជនអាចយកសាច់ទៅអាំងនៅខាងក្រៅផ្ទះ ដើម្បីអង្គុយមើលទេសភាពដ៏ស្រស់ស្អាត រួមជាមួយគ្រឿងបរិក្ខារជាច្រើនដូចជា WiFi ម៉ាស៊ីនត្រជាក់ ផ្ទះបាយ និងទូរទស្សន៍…។ The surreal, revolutionary, very pink world of Barbie | The Starហើយក៏មានកន្លែងហាត់ប្រាណតូចមួយ ដែលបំពាក់ដោយឧបករណ៍ហាត់ប្រាណជាច្រើន និងកៅអីអង្គុយមួយចំនួនសម្រាប់អតិថិជនក្នុងការងូតទឹកលេងកំសាន្ត និងមើលសមុទ្រផងដែរ។ អ្វីដែលពិសេសបំផុតនោះគឺផ្ទះក្នុងសុបិននេះផ្តល់នូវទិដ្ឋភាពមហាសមុទ្របែប Panoramic និងមានអាងហែលទឹកគ្មានដែនកំណត់ ព្រមទាំងជាកន្លែងសមាធិនៅខាងក្រៅផងដែរ៕The surreal, revolutionary, very pink world of Barbie | The Star

ប្រភព៖cafef.com